ការរស់នៅក្នុងសង្គម រមែងតែងតែត្រូវតែមានទំនាក់ទំនងជាមួយអ្នកដទៃ ទើបអ្នកអាចប្រកបរបររកស៊ីបានងាយស្រួល។ ដូចនេះ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីអាចសាងទំនាក់ទំនងបាននោះ?
1. ដំបូង នៅពេលដែលអ្នកជួបនិយាយជាមួយអ្នកដទៃ អ្នកត្រូវតែចេះរករឿងផ្សេងៗ មកនិយាយគ្នា ធ្វើយ៉ាងណាឱ្យគេចាប់អារម្មណ៍ និងពេញចិត្តនឹងអ្នក នោះគេនឹងអាចពិចារណា រកស៊ីជាមួយអ្នកបាន នៅពេលដែលគេចង់ធ្វើការរកស៊ី។
2. នៅពេលដែលនិយាយជាមួយគេ អ្នកមិនត្រូវនិយាយតែខ្លួនឯងទេ ហើយក៏មិនត្រូវនិយាយកាត់ប្រសាសន៍អ្នកដទៃដែរ ជាងនេះទៅទៀត ត្រូវតែផ្តោតអារម្មណ៍ស្តាប់ ទើបពេលដែលគេសួរអ្នក អ្នកអាចឆ្លើយតបបាន។
3. អ្នកត្រូវតែប្រើពាក្យសម្តីសមរម្យ និងចេះគោរពអ្នកដទៃ មិនត្រូវនិយាយឈ្លើយនោះទេ។
4. នៅពេលដែលនិយាយជាមួយអ្នកដទៃ អ្នកត្រូវតែផ្តល់សិទ្ធឱ្យគេនិយាយមុន ព្រោះនេះជាសុជីវធ៌មម្យ៉ាង ដែលអ្នកត្រូវតែមានក្នុងខ្លួន និងត្រូវតែចងចាំជានិច្ច៕