បង្គោលភ្លើងបំភ្លឺម៉ូដថ្មីរាងដូចផ្កាក្នុងទីក្រុង Jerusalem ប្រទេសអ៊ីស្រាអែល បានធ្វើឡើងដើម្បីបម្រើជាជម្រក និងភ្លើងបំភ្លឺផ្លូវដល់សាធារណជនក្បែរផ្លូវ Valero Square និងចំណតផ្លូវរថភ្លើងមួយ។
បង្គោលភ្លើងរាងត្របកផ្កា ក្រហមដែលកំពុងទទួលការចាប់អារម្មណ៍ទាំងនោះ បានធ្វើឡើងដោយក្រុមហ៊ុន HQ Architect ក្នុងឆ្នាំ២០១៤ ហើយជាការរួមចំណែកនៃប្រជាជន និងអាជ្ញាធរក្រុងដើម្បីបម្រើសេវាសាធារណៈ។ បង្គោលភ្លើងរាងត្របកផ្កាបានក្លាយជាជម្រកសម្រាប់អ្នកដំណើរពេលថ្ងៃក្ដៅ ពេលភ្លៀង និងបំភ្លឺផ្លូវនៅពេលយប់។
នៅពេលមាននរណាម្នាក់ដើរកាត់ ឬរថភ្លើងធ្វើដំណើរមកដល់ បង្គោលភ្លើងអាចប្រើប្រព័ន្ធខ្យល់រីកផ្ទាំងក្រណាត់សម្រាប់ បាំងថ្ងៃជាម្លប់ឲ្យអ្នកដំណើរបាន។
ចំពោះការប្រើប្រាស់បង្គោលភ្លើងខាងលើបានទទួលការចាប់ អារម្មណ៍ច្រើនពីមនុស្សនានាដែលបានទៅលេងទីនោះ។ ក្នុងឆ្នាំ២០១៣ បង្គោលភ្លើងម៉ូដប្លែកក៏មានផងដែរនៅទីក្រុង Seattle នៅសហរដ្ឋអាមេរិក៕
ប្រភព៖ citylab , sabay