ទប់ស្កាត់​ភាព​ចាស់ ដោយ​អាថ៌កំបាំង​មួយចំនួន​

04-November-2015 | ដោយ មួយឡា

ការ​ចាស់​ទៅតាម​អាយុ គឺជា​ដំណើរការ​យឺតៗ និង​ជា​រឿង​ធម្មជាតិ​ដែល​មនុស្ស​គ្រប់រូប​មិន​ជៀសផុត​។ នៅពេល​ស្ត្រី​ម្នាក់​អាយុ​ខ្ទង់ ៣០ ឆ្នាំ​ហើយ នាង​នឹង​ចាប់ផ្តើម​សម្គាល់​ឃើញ មាន​សញ្ញា​នៃ​ការ​ចាស់​ទៅតាម​អាយុ​លឿន​ដូចជា មាន​ស្នាម​ផ្នត់ៗ និង​កន្ទួល​លើ​ស្បែក​។

​នៅពេល​នាង​អាយុ​កាន់តែច្រើន​ទៀត ស្បែក​នឹង​ចាប់ផ្តើម​បាត់បង់​ភាពយឺត ដែលជា​ហេតុ​នាំអោយមាន​ភាព​ជ្រីវជ្រួញ ជាពិសេស ពេល​អាយុ​ដល់ ៥០ ឆ្នាំ​តែម្តង​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​វិធីសាស្ត្រ​ច្រើនណាស់​ក្នុងការ​បន្ថយ​ដំណើរការ​មួយ​នេះ​បាន ហើយ​អ្នក​ក៏​អាច​រីករាយ​នឹង​រូប​សម្រស់​ស្បែក​ក្មេង​ជាង​មុន​រយៈពេល​ពីរ​បី ឆ្នាំ​ទៀតផង​។ ខាងក្រោម​នេះ គឺជា​អាថ៌កំបាំង​នៃ​ការ​ចាស់​ទៅតាម​អាយុ ដែល​ស្ត្រី​គ្រប់រូប​ត្រូវតែ​ដឹង​។​

​ទទួលទាន​សារធាតុ អង់​ទី​អុកស៊ីដ​ង់ អោយបាន​គ្រប់គ្រាន់​
​ការ​ទទួលទាន​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​ច្រើន​តាំងពី​នៅ​ក្មេង នឹង​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​វា​ធ្វើអោយ​ស្បែក​ឆាប់​ចាស់​។ រ៉ាឌីកាល់​សេរី​ទាំងអស់នេះ​កើតចេញពី​ការទទួល​ទាន​របប​អាហារ​មិនល្អ និង​ប៉ះពាល់​នឹង​ជាតិពុល​ជាច្រើន​ក្នុង​បរិ​ដ្ឋា​ន​រស់នៅ​។ ដូច្នេះហើយ អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​ទទួលទាន​ផលិតផល និង​ផលិតផល​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​អោយបាន​ច្រើន​ពីរ​បប​អាហារ ហើយក៏​ត្រូវតែមាន​ទម្លាប់​ថែរក្សា​ស្បែក​អោយបាន​ល្អ​ដែរ​។ ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ សុទ្ធតែជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អង់​ទី​អុកស៊ីដ​ង់​។​

ម៉ាស្សា​ដោយ​ប្រើ​ប្រេងល្ង​
​ប្រេងល្ង ត្រូវបាន​គេ​ស្គាល់​ថា ជា​ឱសថ​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​មួយ​ក្នុងការ​ទប់ស្កាត់​ភាព ចាស់​។ ចូរ​ប្រើ​ប្រេងល្ង​លាប​លើ​ស្បែក​នៅពេល​ព្រឹក ព្រមទាំង​ម៉ាស្សា​វា​ផង​។ ក្រោយមក​អ្នក​អាច​ប្រើការ​ងូតទឹក ដើម្បី​លាង​សម្អាត​វា​។ ការធ្វើ​បែបនេះ​នឹង​ភ្ញោ​ច​ដល់​លំហូរ​ឈាម និង​ធ្វើអោយ​ស្បែក​មាន​ភាព​លូតលាស់ និង​សុខ​ភាពល្អ​ទៀតផង​។ វា​ក៏​នឹង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក និង​យកឈ្នះ​ដល់​កោសិកា​ងាប់ៗ​ផងដែរ​។ ចូរ​បង្កើត​ទម្លាប់​មួយ​នេះ​ជា​ទៀងទាត់ ដើម្បីអោយ​ស្បែ​កមាន​សុខភាព​ល្អ និង​នៅ​ក្មេង​។​

​ជៀសវាង​ជាតិ​ស្ករ​កែច្នៃ
​ស្ករ​កែច្នៃ អាច​ទៅ​តោង​សារធាតុ​កូ​ឡា​ជែ​ន​ក្នុង​រាងកាយ និង​ទៅ​បំផ្លាញ​វា​បាន ដូច្នេះ វា​នឹង​ធ្វើអោយ​កើតមាន​ស្នាម​ផ្នត់ៗ និង​ស្បែក​ជ្រួញ​បាន​។ ស្ករ​កែច្នៃ មាន​ក្នុង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស់ ស្ករ​គ្រាប់ កូកាកូឡា​។​ល​។ ព្រមទាំង​អាចធ្វើអោយ​អ្នក​មើលទៅ​កាន់តែ​ចាស់​ដែរ ដូច្នេះ ចូរ​ដឹង​អំពី​រឿងនេះ​ផង​នៅពេល​អ្នក​ទទួលទាន​វា​។​

​ការពារ​ស្បែក​អ្នក​ពី​ពន្លឺព្រះអាទិត្យ​ជានិច្ច​
​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​អាច​ទៅ​បំផ្លាញ​ស្បែ​កបាន ដែលជា​ហេតុនាំអោយ​កើតមាន​ជា​ស្នាម​ផ្ត​ត់ៗ និង​ស្បែក​ជ្រីវជ្រួញ​បាន​។ វា​គឺជា​រឿង​សំខាន់​ណាស់ ដែលថា​អ្នក​អាច​ការពារ​ស្បែក​បាន​តាមរយៈ​ការទប់ស្កាត់​កាំរស្មី​ទាំងអស់នេះ បាន​គ្រប់ពេល​។ គ្រប់​ពេលដែល​អ្នកចេញ​ពី​ក្រៅ​ផ្ទះ ចូរ​ប្រាកដថា អ្នក​បាន​ប្រើ​ឡេ​ការពារ​ស្បែក​ហើយ​។​

​សារធាតុ Exfoliation មាន​សារៈសំខាន់​ណាស់
​សារធាតុ Exfoliation ជួយ​ពង្រឹង​ដល់​ការបង្កើត​កោសិកា​ថ្មីៗ និង​បន្ថយ​ការកើនឡើង​របស់​កោសិកា​ស្បែក​ងាប់ៗ ដូច្នេះហើយ វា​នឹង​ស្តារឡើងវិញ​នូវ​ភាពរឹងមាំ​របស់​ស្បែ​កបាន​។ ការធ្វើ​បែបនេះ​នឹង​ប្រាកដថា ស្បែក​អ្នក​កាន់​តែមាន​សុខភាព​ល្អ និង​ក្មេង​បានយូរ​ទៀតផង​៕

ចំនួនអ្នកទស្សនា

    19611217

  • ថ្ងៃនេះ1411
  • ម្សិលមិញ3421
  • សប្តាហ៍នេះ1411
  • ខែនេះ47511
  • ឆ្នាំនេះ383771
  • សរុប19611217