G-Dragon ត្រូវ​អ្នកប្រាជ្ញ​អឺរ៉ុប​ម្នាក់​ហាមាត់​សរសើរ​ថា ខ្លាំង​ខាង​ច្នៃប្រឌិត​ថ្មីៗ​

05-November-2015 | ដោយ មួយឡា

Dr. Ute Fendle មកពី​សកល​វិទ្យាល័យ Bayreuth ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​សរសើរ​ដល់​តារាចម្រៀង G-Dragon ថា​ពូកែ​ខាង​ច្នៃប្រឌិត​ថ្មីៗ ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​ប្រជុំ The Hallyu International Conference ក្នុង​ទីក្រុង Dubai ប្រទេស​អារ៉ាប់​រួម​។​

​សន្និសីទ​ប្រជុំ​នេះ រៀបចំឡើង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី ៣ និង​៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ និង​មាន​អ្នកប្រាជ្ញ ២០០​នាក់​មកពី​ជុំវិញ​ពិភពលោក​ដើម្បី​វិភាគ ស្ថិតិ​ដូចជា ចម្រៀង K-pop រឿង​កូរ៉េ និង​ការ​ស្លៀកពាក់​តាមផ្លូវ​សាធារណៈ​ក្នុងប្រទេស​កូរ៉េ​ជាដើម​។​
 
Dr. Ute Fendle បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​ដោយ​បង្ហាញ​ពី​វីដេអូ​ចម្រៀង​របស់ G-Dragon តារា​រ៉េ​ប​ក្នុង​ក្រុម Big Bang ។ សាស្ត្រាចារ្យ​រូបនេះ​បាន​និយាយថា​៖ ”G-Dragon មិន​ត្រឹមតែ​ធ្វើ​វីដេអូ ចម្រៀង​ឲ្យ​ល្អ​អស្ចារ្យ​នោះទេ​។ អ្នក​គួរតែ​មើលទៅ​ភាព​អស្ចារ្យ​នៃ​ភាព​ច្នៃប្រឌិត​ថ្មីៗ​របស់គេ​។ វីដេអូ​ចម្រៀង​នៅ​តំបន់​អឺរ៉ុប​មិនអាច​ប្រៀបធៀប​ជាមួយ​គេ​បានឡើយ​”​។​

​សាស្ត្រាចារ្យ​ក៏បាន​រិះគន់​ទៅ​អ្នក​ដែល​បាន​ទស្សនា​វីដេអូ​ចម្រៀង របស់ G-Dragon ដែរ​ថា​៖ “​ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​មិន​គិតថា​មាន​ប្រជាជន​កូរ៉េ​ជាច្រើន​យល់​ន័យ និង​ស៊ីជម្រៅ​នៃ ការងារ​របស់គេ​ឡើយ​”​។​

​ប្រភព​៖ soompi , sabay

ចំនួនអ្នកទស្សនា

    19612027

  • ថ្ងៃនេះ2221
  • ម្សិលមិញ3421
  • សប្តាហ៍នេះ2221
  • ខែនេះ48321
  • ឆ្នាំនេះ384581
  • សរុប19612027