បន្ទាប់ពីមានពាក្យចចាមអារ៉ាមអស់ជាច្រើនសប្ដាហ៍ ពេលនេះគ្រូបង្វឹកកម្មវិធីប្រលងចម្រៀង The Voice ២០១៥អាមេរិក Gwen Stefani និង Blake Shelton បានប្រកាសទំនាក់ទំនងស្នេហ៍ជាមួយគ្នាហើយ។
នាពេលកន្លងទៅ ពាក្យលេចឭចំណងស្នេហ៍របស់តារាទាំងពីរបានធ្វើឲ្យមហាជនមាន មន្ទិលសង្ស័យរកចម្លើយមិនឃើញ។ ប៉ុន្តែពេលនេះអ្វីៗបានសបញ្ជាក់ច្បាស់ បន្ទាប់ពី Blake បានបកស្រាយទៅកាន់ E! News ថា គេនិង Gwen គឺកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។
កាលពីយប់ថ្ងៃពុធម្សិលមិញ Gwen ដែលបានលែងលះប្ដីលោក Gavin Rossdale កាលពីខែសីហា ឆ្នាំនេះ បន្ទាប់ពីរៀបការបាន១៣ឆ្នាំ បានជិះយន្តហោះទៅកាន់ទីក្រុង Nashville សហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធីប្រគល់រង្វាន់ CMA Awards ដែលជាកន្លែងដែល Blake ទៅសម្ដែងនិងឈ្នះពានតារាចម្រៀងប្រុសសំឡេងល្អ។
គ្រូបង្វឹក The Voice ២០១៥ទាំងពីរសុទ្ធតែធ្លាប់ឆ្លងកាត់ជីវិតមានគ្រួសារ ប៉ុន្តែពួកគេទើបតែលែងលះគ្រួសារនៅឆ្នាំ២០១៥ដូចគ្នា។ Gwen មានកូនប្រុស៣នាក់ រួមមាន Kingston, Zuma និងApollo ៕
ប្រភព៖ mirror , sabay