តារាចម្រៀងប៉ុបអាមេរិក Selena Gomez បាននិយាយផ្ទាល់មាត់ក្នុងកម្មវិធីវិទ្យុ KIIS FM កាលពីសប្ដាហ៍មុនថា ខ្លួនរីករាយក្នុងការរស់នៅម្នាក់ឯង។
ក្នុងកិច្ចសម្ភាសន៍ជាមួយពិធីករ Kyle និង Jackie O តារាស្រីវ័យ២៣ឆ្នាំបានបង្ហាញក្ដីសង្ឃឹមនិងភាគរយតិចតួចក្នុងការផ្សះផ្សារចំណងស្នេហ៍ឡើងវិញជាមួយអតីតមិត្តប្រុស Justin Bieber ដោយជំនួសមកវិញនាងបាននិយាយថា៖ “ខ្ញុំនៅម្នាក់ឯងហើយខ្ញុំសប្បាយចិត្តជាមួយវា”។
ម្ចាស់បទ “Good For You” ដែលមិនទាន់រកស្នេហ៍ថ្មីឃើញក្រោយបែកបាក់ពីតារាចម្រៀងកាណាដា បាននិយាយលេងសើចជាមួយពិធីករថា នាងកំពុងរកមិត្តប្រុសថ្មីសញ្ជាតិអូស្ត្រាលី។ ទាក់ទងនឹងរឿងនេះដែរ កាលពីប៉ុន្មានថ្ងៃមុន Justin Bieber បង្ហើបអារម្មណ៍ពិតក្នុងកម្មវិធីទូរទស្សន៍មួយថា គេមិនបានឈប់ស្រលាញ់ Selena Gomez បានឡើយព្រោះនាងជាស្នេហាពិតដំបូង។
មួយរយៈចុងក្រោយនេះ រឿងស្នេហ៍ចាស់របស់ Justin និង Selena បានរើឡើងយ៉ាងខ្លាំងទាំងសារព័ត៌មាន និងសម្ដីផ្ទាល់ពីសាមីខ្លួនផ្ទាល់។ នាពេលកន្លងទៅបទថ្មី “Sorry” របស់ Justin ត្រូវគេគិតថាចង់សូមទោសទៅកាន់ Gomez ផងដែរ។
ប្រភព៖dailymail , sabay