តើអ្នកធ្លាប់មានអារម្មណ៍ទេថា ហេតុអ្វីបានជានៅពេលមុនរៀបការ អ្នកទាំងពីរ គឺស្រលាញ់គ្នាណាស់ តែក្រោយពេលរៀបការ មនោសញ្ចេតនាអ្នកទាំងពីរ បែរជាប្រែប្រួលបន្តិចម្តងៗទៅវិញ។ ដូចនេះ យើងខ្ញុំនឹងជួយអ្នក ឱ្យថែរក្សាមនោសញ្ចេតនាអ្នកឱ្យគង់វង្សជានិរន្តន៍។
1. អ្នកត្រូវតែចេះនិយាយពាក្យថា អរគុណ ចំពោះទង្វើគ្រប់បែបយ៉ាង ដែលគេធ្វើឱ្យអ្នក។
2. អ្នកអាចចូលរួមធ្វើសកម្មភាពផ្សេងៗជាមួយគ្នា ដូចជា ហាត់ប្រាណជាមួយគ្នា ឬក៏ធ្វើរឿងផ្សេងៗ ដែលអ្នកមានចំណង់ចំណូលចិត្តដូចគ្នា។
3. ត្រូវតែគេងឱ្យលក់ស្រួល ព្រោះនៅពេលដែលអ្នកគេងមិនគ្រប់ អ្នកនឹងអាចមានអារម្មណ៍មិនល្អ ហើយអាចប៉ះពាល់ដល់ស្វាមី ឬភរិយាអ្នកបាន។
4. អ្នកអាចឧស្សាហ៍ថើបគេ ឬអោបគេ ដើម្បីឱ្យទំនាក់ទំនងអ្នកទាំងពីរ កាន់តែជិតស្និទ្ធ។
5. អ្នកត្រូវតែនិយាយពីរឿងក្នុងចិត្តអ្នករាល់ថ្ងៃប្រាប់គេ ទោះបីជាចំណាយពេល ១៥ នាទីក៏ដោយ។
6. ទោះបីជាអ្នកខឹងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែស្តាប់ហេតុផល ដែលគេបកស្រាយដែរ។
7. ត្រូវតែចេះចែករំលែកភាពសប្បាយរីករាយ ជាមួយគ្នាគ្រប់ពេល។
8. អ្នកអាចចេញទៅក្រៅ ដើរលេងជាមួយមិត្តភក្តិ នោះពេលមកវិញ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ពេលនៅជាមួយប្តីអ្នក៕