ថ្មីៗនេះ បុរសជនជាតិចិនម្នាក់ដែលមានជំងឺមហារីកកម្រិតធ្ងន់បានសម្រេច រៀបការជាមួយតុក្កតាសិច ដោយសារតែមិនចង់ឲ្យមានមនុស្សឈឺចាប់ក្រោយការស្លាប់របស់ខ្លួន។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យ២៨ឆ្នាំរូបនេះ មានបំណងចង់រៀបការឲ្យបានម្ដង មុននឹងគេស្លាប់ ក្រោយដឹងថាខ្លួនមានជំងឺមហារីក ក៏ប៉ុន្តែគេមិនចង់ឲ្យមាននារីណាម្នាក់មានឈ្មោះជាស្រីមេម៉ាយឡើយក្រោយគេស្លាប់ទៅ ដូច្នេះទើបគេរៀបការជាមួយតុក្កតាជំនួសវិញ។
ត្បិតតែជាអាពាហ៍ពិពាហ៍ក្លែងក្លាយ ក៏ប៉ុន្តែទាំងកូនកំលោះកូនក្រមុំត្រូវបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងសំលៀកបំពាក់អាពាហ៍ពិពាហ៍ខុសៗគ្នាជាច្រើនឈុត។
បើទោះជាកូនកំលោះរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ តែរូបថតជាច្រើនសន្លឹកពីមង្គលការរបស់គេបានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងលើបណ្ដាញសង្គមចិន ៕
ប្រភព៖ mirror , sabay