TAG Heuer ក្រុមហ៊ុនផលិត នាឡិកាដ៏ល្បីល្បាញរបស់ស្វីស ប្រកាសចេញនាឡិកាឆ្លាតវៃ ម៉ាក The Carrera Connected តម្លៃចាប់ពី ១៥ ០០០ដុល្លារអាមេរិក សម្រាប់អតិថិជន High Class ជាង Smartwatch របស់Apple។
អគ្គនាយកក្រុមហ៊ុននេះ jean-Claude Biver អះអាងថា ថ្ងៃចន្ទនេះ នាឡិកាទំនើប និងឆ្លាតបំផុត របស់ TAG នឹងចេញលក់លើទីផ្សារអាមេរិក និងបន្តធ្វើដំណើរទៅសហភាពអឺរ៉ុប ៣ថ្ងៃបន្ទាប់។
Smartwatch ដែលTAG Geuer សង្កត់ធ្ងន់ថា ចេញមកដើម្បីបំបាក់ Apple watch នេះ សហការជាមួយ Google និង Intel។
នេះមិនមែនជាលើកដំបូងទេដែល TAG Heuer ប្រកាសចេញ Smartwatch ព្រោះកាលពីស៊េរីមុន ក្រុមហ៊ុននេះបញ្ជាក់ថា ម៉ូដែលដំបូងរបស់ខ្លួនលក់បាន រហូតដល់ទៅ ៦លានគ្រឿងរួចទៅហើយ ហើយThe Carrera Connected នេះរំពឹងខ្ពស់ថា លក់បានច្រើនជាងមុន។
“Apple Watch តម្លៃអត់ដល់ ៤០០ដុល្លារផង (តម្លៃនៅ អាមេរិក) ឯ Carrera Connected តម្លៃអាចដល់ ១៧ ៥០០ដុល្លារសម្រាប់ ម៉ូដែលកុម្ម៉ង់ exclusive…ដូច្នេះយើងអត់ចាត់ទុកថា Apple Watch ជាដៃគូប្រកួតប្រជែងទេ ព្រោះទិសដៅទីផ្សារ និងអតិថិជនយើងដាច់ដោយឡែកពីគ្នា”។ ថ្នាក់ដឹកនាំដដែលបន្តថា “យើងមិនមែនApple ទេ។ យើងជាBrand នាឡិកាចំតួ។ ខ្ញុំបញ្ជាក់ទៅបុគ្គលិកខ្ញុំគ្រប់ជាន់ថ្នាក់ចំពោះអ្នកមានមន្ទិល ឬចាត់ទុក Apple Watch ជាដៃគូប្រកួតប្រជែង”។
នាឡិកាសម្រាប់វណ្ណៈអភិជនខាងលើ TAG ប្រកាសថា ផលិតមិនដល់ ១ពាន់គ្រឿងទេ ហើយទីផ្សារដំបូងបំផុតគឺនៅ ញ៉ូយក សហរដ្ឋអាមេរិក មុននឹងបន្តទៅបង្អួតខ្លួននៅអឺរ៉ុប ៣ថ្ងៃក្រោយ។
ឧទាហរណ៍ថា បើអ្នកមានលុយ ១៥-១៧ ០០០ដុល្លារ ស្មើនឹងតម្លៃនាឡិកា The Carrera Connected របស់TAG ខាងលើ តើអ្នកសម្រេចចិត្តយកទៅធ្វើអី? ឬទិញ Carrera Connected មកពាក់?
ប្រភព៖ channelnewsasia , sabay