មិត្តភក្តិ គឺជាមនុស្សដែលសំខាន់បំផុតក្នុងជីវិតអ្នក។ គេអាចជួយអ្នក ពេលដែលអ្នកជួបនឹងការលំបាក។ គេអាចជួយដោះស្រាយវិបតិ្តផ្លូវចិត្ត នៅពេលដែលអ្នកពិបាកចិត្ត។ ម្យ៉ាងទៀត ដើម្បីទទួលបានមិត្តភក្តិម្នាក់ គឺចំណាយពេលយូរណាស់ ដើម្បីសាងទំនាក់ទំនងនេះ។ ដូចនេះ តើគួរធ្វើដូចម្តេច ទើបអាចរក្សាមិត្តភាពបានយូរអង្វែងនោះ?
1. ត្រូវធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់ ហើយកុំធ្វើការកាត់ក្តី លើរឿងមិត្តភក្តិអ្នកផ្តេសផ្តាស ជាងនេះទៅទៀត អ្នកមិនត្រូវផ្តល់ដំបូន្មានផ្សេងៗ ដល់គេឡើយ លុះត្រាតែគេសួរ។
2. អ្នកត្រូវតែគោរពពីគំនិតរបស់មិត្តភក្តិអ្នក ទោះបីជាអ្នក មិនយល់ស្របក៏ដោយ។
3. មិនត្រូវទម្លាយអាថ៌កំបាំងរបស់មិត្តភក្តិអ្នកទេ ព្រោះគេត្រូវការសេចក្តីទុកចិត្តពីអ្នក។
4. ត្រូវតែធ្វើជាអ្នកគាំទ្ររបស់មិត្តភក្តិអ្នក ហើយនៅក្បែរគេជានិច្ច ដើម្បីផ្តល់ភាពកក់ក្តៅចំពោះគេ៕