ក្នុងចំណោមតារាម៉ូដែលជាច្រើនដែលមានវត្តមានក្នុងកម្មវិធីបង្ហាញម៉ូដ ប្រចាំឆ្នាំ Victoria’s Secret Fashion កាលពីថ្ងៃអង្គារ នាង Lily Aldridge អាចនិយាយបានថា ពិតជាមានសំណាងជាងគេដែលបានដើរបង្ហាញម៉ូដជាមួយអាវទ្រនាប់ដាំ គ្រឿងអលង្ការតម្លៃដល់ ២លានដុល្លារ។
នេះជាលើកទី១ហើយរបស់តារា ម៉ូដែលវ័យ២៩ឆ្នាំ ដែលមានកិត្តិយសបានពាក់និងបង្ហាញអាវទ្រនាប់មានតម្លៃខ្ពស់បែបនេះ។ អំឡុងពេលដើរបង្ហាញម៉ូដ Lily បានដើរទាំងស្នាមញញឹមជាមួយឈុតក្នុងពណ៌ក្រហមអមដោយអាវទ្រនាប់ដាំ ត្បូងភ្លឺចែងចាំងនៅទីក្រុងញ៉ូវយ៉កដែលជាកន្លែងប្រារព្ធពិធី។
សម្រាប់ការច្នៃម៉ូដអាវទ្រនាប់ដែលមានតម្លៃនេះ គេបានចំណាយអស់រយៈពេល៦៨៥ម៉ោង ដោយដាំត្បូងមានតម្លៃជាង៦ ៥០០គ្រាប់។ ហើយត្បូងទាំងនេះមាន១៤ប្រភេទខុសៗគ្នា ដូចជា ត្បូងទទឹមក្រហម ត្បូងថៃលឿងពណ៌ខៀវ ត្បូងកណ្ដៀងពណ៌លឿង និងថ្មខៀវជាដើម ថែមទាំងបញ្ចូលមាស១៨ការាត់ទៀតផង។
ក្នុងកម្មវិធីបង្ហាញម៉ូដ Victoria’s Secret Fashion មានការដើរបង្ហាញម៉ូដប្លែកៗជាច្រើននិងតារាម៉ូដែលល្បីចូលរួមដូច ជា Gigi Hadid និង Kendall Jenner ជាដើម ៕
ប្រភព៖ dailymail , sabay