ប្រព័ន្ធបណ្តាញសង្គមនៅក្នុងពេលបច្ចុប្បន្ននេះបានក្លាយទៅជារឿង ដ៏សំខាន់បំផុតដែលមនុស្សភាគច្រើនជក់ចិត្ត មិនចង់ចាកចេញពីបណ្តាញសង្គមនេះទេ។ ប៉ុន្តែតើអ្នកដឹងទេថា បណ្តាញសង្គមនេះពិតជាជះឥទ្ធិពលខ្លាំងប៉ុណ្ណាដល់ការរស់នៅ និងអារម្មណ៍របស់អ្នកប្រើប្រាស់? បណ្តាញសង្គម Facebook, Twitter និងមួយចំនួនទៀតត្រូវបានវិទ្យាស្ថាន Happiness Research Institute រកឃើញថា បើសិនជាមនុស្សឈប់លេងបណ្តាញសង្គមនេះ នោះពួកគេកាន់តែសប្បាយរីករាយជាងមុន។
អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់បានធ្វើការស្រាវជ្រាវទៅលើបណ្តាញ សង្គម Facebook ដែលមនុស្សរាប់លាននាក់កំពុងជក់ចិត្ត មិនអាចផ្តាច់បាននោះ។ រយៈពេល 1 សប្តាហ៍នៃការសាកសួរមនុស្សជាច្រើននាក់ 88% ដែលចង់បោះបង់ឈប់លេង Facebook បានបញ្ជាក់ថា ពួកគេមានអារម្មណ៍ “សប្បាយចិត្ត”។ ប៉ុន្តែមនុស្សផ្សេងពីនេះ 81% នៅតែឆែកនូវសារថ្មី News Feed ជារៀងរាល់ថ្ងៃ។
អ្នកស្រាវជ្រាវនេះបញ្ជាក់ថា “មនុស្សភាគច្រើនស្វែងរកមើលអ្វីដែលពួកគេត្រូវការនៅលើបណ្តាញ សង្គមប៉ុណ្ណោះ ហើយការជួបគ្នាជាលក្ខណៈរួម មិនសូវជាបានជួបគ្នានិយាយពេញលេញទេ។ ” មនុស្សដែលមិនបានលេង Facebook មានអារម្មណ៍ថានឹងនរ មិនសូវឯកា គ្មានការព្រួយបារម្ភ និងមានការជួបជុំច្រើន។ ពួកគេចំណាយពេលវេលានៅជាមួយមិត្តភក្តិ គ្រួសារ និយាយទល់មុខគ្នាយ៉ាងងាយស្រួល។ តែពេលនេះអ្វីដែលគ្រោះថ្នាក់បំផុតគឺ Facebook ឆក់យកពេលវេលាទាំងនោះអស់ហើយ។
លោក Sophie Anne Dornoy វ័យ 35 ឆ្នាំបានបញ្ជាក់ថា “នៅពេលដែលខ្ញុំភ្ញាក់ពីដេក ខ្ញុំមិនទាន់ងើបពីដេកនោះទេ ខ្ញុំតែងតែបើក Facebook នៅលើទូរស័ព្ទរបស់ខ្ញុំដើម្បីឆែកនូវពត៌មានថ្មីៗ សំខាន់ៗដែលកំពុងតែកើតមានកាលពីយប់មិញ។ ខ្ញុំខ្លាចតែថា មិនអាចបោះបង់ Facebook បាន។ ក្រោយមកខ្ញុំឈប់លេង។ ពីរបីថ្ងៃបន្ទាប់ ខ្ញុំសម្គាល់ឃើញថា ការងាររបស់ខ្ញុំគឺធ្វើលឿនជាងមុន ហើយខ្ញុំចំណេញ និងសល់ពេលជាច្រើន។ ខ្ញុំមានអារម្មណ៍ថាស្ងប់ស្ងាត់ចិត្តដោយមិនខ្វល់ពីរឿង Facebook គ្រប់ពេលទៀតទេ៕”
ប្រភព៖ sciencealert , sportkh