គិតមកដល់ពេលនេះរឿងដែលបញ្ចាំសម្រាប់បុណ្យណូអែល “Home Alone” គឺមានរយៈពេល២៥ឆ្នាំហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍តួអង្គម្នាក់ឈ្មោះ Buzz បានប្រែប្រួលរូបរាងធាត់យ៉ាងខ្លាំងសឹងតែមើលមិនស្គាល់។
តារាសម្ដែង Devin Ratray គឺជាតួអង្គឈ្មោះ Buzz ក្នុងរឿង “Home Alone” ដែលជាបងប្រុសដែលតែងគំរាមកំហែង Kevin McCallister ត្រូវជាប្អូនប្រុសរបស់ខ្លួនក្នុងសាច់រឿង ហើយពេលនេះគេបានប្ដូររូបរាងប្លែកខុសពីពេលសម្ដែងក្នុងរឿង។
ក្រៅពីរឿង “Home Alone” តារាវ័យ៣៨ឆ្នាំរូបនេះបានសម្ដែងជាតួកោងកាចក្នុងរឿងមួយចំនួន នៅដើមទសវត្សរ៍៩០ ដូចជារឿង “Little Monsters” និង “Dennis the Menace”។ នៅឆ្នាំ១៩៩២ រឿង “Home Alone 2: Lost in New York” ដែលជាវគ្គថ្មី Devin ក៏មានវត្តមានសម្ដែងក្នុងរឿងផងដែរ។
បច្ចុប្បន្ន Devin Ratray មិនត្រឹមតែជាតារាសម្ដែងទេ គេក៏ជាតន្ត្រីករនិងជាផ្នែកមួយនៃក្រុមតន្ត្រីLittle Bill and the Beckleys ៕
រូបបច្ចុប្បន្ន
រូបពេលសម្ដែងរឿង “Home Alone”
ប្រភព៖mirror , sabay