អតីត​​សមាជិក​ក្រុម​​ U-KISS ​ម្នាក់ បង្ហាញ​​រូប​មង្គល​ការដ៏ស្រស់ស្អាត

13-November-2015 | ដោយ មួយឡា

Shin Dong Ho អតីត​​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ U-KISS នឹង​ចូល​រោង​ការ​នៅ​ពេល​ខ្លី​ខាង​មុខ​នេះ។ មុន​នេះ​បន្តិច​រូប​ថត​អាពាហ៍ពិពាហ៍ (Pre wedding) ​របស់​អតីត​តារា​ចម្រៀង​និង​កូន​ក្រមុំ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ។ ផ្អែក​តាម​រូប​ថត​ខាង​លើ គេ​អាច​មើល​ឃើញ​ថា​ប្រពន្ធ​របស់ Dong Ho គឺ​មាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​ស្រី​ឯ​ទៀត​នោះ​ទេ។

តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា គូ​ដណ្ដឹង​របស់​ប្អូន​ពៅ U-KISS គឺ​មាន​អាយុ​ប្អូន​​តារា​រូប​នេះ ១ ឆ្នាំ គឺ​មាន​អាយុ ២០ ឆ្នាំ។ អ្នក​ទាំង​ពីរ​នឹង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ៕

 

 

Dongho_1447380355_dongho2

 

 

 

Dongho_1447380355_dongho3

 

 

 

Dongho_1447380358_dongho4

 

 

 

Dongho_1447380358_dongho5

 ប្រភព៖allkpop , sabay

 

ចំនួនអ្នកទស្សនា

    19599777

  • ថ្ងៃនេះ1041
  • ម្សិលមិញ3091
  • សប្តាហ៍នេះ16001
  • ខែនេះ36071
  • ឆ្នាំនេះ372331
  • សរុប19599777