Yoona សមាជិកស្រស់ស្អាតរបស់ក្រុមចម្រៀងកូរ៉េ Girls’ Generation នឹងចាប់ផ្ដើមថតរឿងថ្មីរបស់ខ្លួននៅដើមឆ្នាំក្រោយ ដោយសហការជាមួយរៀមច្បងរបស់ខ្លួនគឺតារាសម្ដែងប្រុស Hyun Bin។
ភាពយន្តឈ្មោះ “Cooperation” គឺជាភាពយន្តចំណាយដើមទុនធំមួយនិយាយពីការស៊ើបអង្កេត ដែលជាការសហការផលិតឡើងដោយកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ នេះក៏ជាការចាប់ដៃជាលើកទីមួយក្នុងប្រវត្តិសាស្ត្រផងដែរសម្រាប់ ប្រទេសទាំងពីរនេះនៅក្នុងវិស័យភាពយន្ត។
ថវិកាវិនិយោគក្នុងរឿងនេះបានឡើងទៅដល់ ១០០០ លានវ៉ុន (៨,៥ លានដុល្លារ)។ នៅក្នុងរឿងនេះ Yoona នឹងដើរតួឈ្មោះ Park Min Young ប្អូនថ្លៃរបស់អ្នកស៊ើបអង្កេតកូរ៉េខាងត្បូងម្នាក់ដែលសម្ដែងដោយ តារាសម្ដែងប្រុស Yoo Hae Jin។ ភាពយន្តនេះគឺជាការត្រលប់មកកាន់វិស័យភាពយន្តវិញរបស់ Yoona បន្ទាប់ពីរឿង “It’s Not Goodbye” កាលពី២ ឆ្នាំមុន។
ជាមួយគ្នានេះដែរ តារាសម្ដែងស្រស់សង្ហា Hyun Bin នឹងដើរតួជាអ្នកស៊ើបអង្កេតកូរ៉េខាងជើងម្នាក់ដែលនឹងបង្ហាញឈុតឆាកវាយតប់ជាច្រើននៅក្នុងភាពយន្តនេះ។
JK Film ដែលជាក្រុមហ៊ុនទទួលផលិតភាពយន្តនេះ បានប្រាប់ទៅកាន់បណ្ដាញព័ត៌មាន ថាពួកគេបានចំណាយរយៈពេលអស់ ៤ ឆ្នាំដើម្បីសម្រេចសម្រាំងភាពយន្តនេះឡើង។ “Cooperation” នឹងចាប់ផ្ដើមថតនៅដើមឆ្នាំ ២០១៦៕
ប្រភព៖soompi , sabay