បន្ទាប់ពីវិះនឹងត្រូវឡានបុកព្រោះតែជាប់សម្លឹងមើលអេក្រង់ទូរសព្ទ លោក Jacob Sempler អ្នកឌីហ្សាញដែលរស់នៅទីក្រុង Stockholm ប្រទេសស៊ុយអែតបានបែកគំនិតបង្កើតនូវគ្រោងការដ៏ពិសេសមួយ។
លទ្ធផល នៃគ្រោងការរបស់ លោក Jacob គឺបានបង្កើតចេញនូវស្លាកសញ្ញាចរាចរពិសេសនៅតំបន់មួយចំនួនក្នុង ប្រទេសស៊ុយអែត ដែលជាការដាស់តឿនដល់អ្នកដែលចុចទូរសព្ទពេលដើរឆ្លងផ្លូវ។ លោក Jacob បានលើកឡើងថា៖ “ពួកយើងគ្រប់គ្នាគឺញៀននឹងបណ្ដាញសង្គម រួមទាំងខ្ញុំផងដែរ”។ ជាមួយនឹងស្លាកសញ្ញាចរាចរនេះ លោកសង្ឃឹមថាវានឹងជួយឲ្យមនុស្សគិតឲ្យបានវែងឆ្ងាយមុនពេលដែល លូកយកទូរសព្ទមកចុច។
ស្លាកសញ្ញាចរាចរដំបូងគេគឺត្រូវបានដាក់នៅ ផ្លូវ Götgatan ទីក្រុង Stockholm ហើយតំបន់៣កន្លែងផ្សេងទៀតនៅទីប្រជុំជនទីក្រុងត្រូវបានដាក់ ដំឡើងជាបន្តបន្ទាប់៕
ប្រភព៖ TechInsider , sabay