1. ប្រសិនបើនាងមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល ៖ ស្ត្រីត្រូវការមានអារម្មណ៍ដឹងឮ និងការកោតសរសើរចំពោះនាង។
2. ប្រសិនបើនាងលែងជឿទុកចិត្តអ្នកតទៅទៀត ៖ ប្រសិនបើបុរសម្នាក់នោះបានក្បត់នាង វាជាការដែលអាចធ្វើឱ្យនាង នឹងមិនអាចទទួលយកសេចក្ដីស្រឡាញ់នោះទៀតទេ។
3. នៅពេលដែលនាងមានអារម្មណ៍ថា នាងមិនមែនជាមនុស្សអាទិភាព ក្នុងជីវិតរបស់បុរសនោះ ព្រោះដើម្បីឱ្យនាងមានអារម្មណ៍សប្បាយរីករាយ និងទទួលយកទំនាក់ទំនងនោះ លុះត្រាតែនាងបានដឹងថា នាង គឺជាមនុស្សសំខាន់ និងដំបូងបង្អស់ ចំពោះបុរសម្នាក់នោះ។
4. ប្រសិនបើមិត្តភក្តិរបស់នាងបានគិតថា បុរសម្នាក់នោះ មិនល្អគ្រប់គ្រាន់សម្រាប់នាង។ ស្ត្រីភាគច្រើន ព្រមធ្វើតាមគំនិតរបស់មិត្តភក្តិ ដែលជិតស្និទ្ធនាង។
5. ប្រសិនបើនាងមិនមានអារម្មណ៍ថា ស្រឡាញ់ ចង់បាន និងភាពពិសេសណាមួយទេនោះ។
6. ប្រសិនបើនាងបានបាត់បង់មោទនភាព និងការគោរពចំពោះបុរសម្នាក់នោះ។ ទំនាក់ទំនងល្អ លុះត្រាតែមានការគោរពគ្នាទៅវិញទៅមក និងមោទនភាពចំពោះគ្នា៕