ក្រុមហ៊ុន Samsung គ្រោងនឹងផលិតទូរសព្ទបត់ស៊េរីថ្មីដែលមានរូបរាងរចនាស្រដៀង នឹង Galaxy S6 ដែរ។ នេះបើផ្អែកតាមការបញ្ជាក់ពីវិបសាយ SamMobile។
ទូរសព្ទបត់នេះ ត្រូវបានគេកំណត់ថា ជាម៉ូដែល SM-W2016 ដោយមានបំពាក់នូវអេក្រង់ទំហំ៣,៩អ៊ីញ ប្រភេទ Super AMOLED ដែលមាន Resolution ទំហំ ១២៨០ x ៧៦៨ ភីកសែល។ វាមានការរចនាឡើងដោយប្រើប្រាស់នូវសារធាតុកញ្ចក់ រួមជាមួយនឹងដែក។ មិនខុសពីទូរសព្ទបត់មុនៗ SM-W2016 មានបំពាក់នូវក្ដារចុចប្រភេទលេខ (T9) និងមានបំពាក់កាមេរ៉ាមេទំហំ១៦MP ឯកាមេរ៉ាទីពីរទំហំ៥MP។
និយាយពី Hardware ខាងក្នុងវិញ SM-W2016 មានបំពាក់ដោយ Processor Exynos 7420, RAM ទំហំ៣GB, អង្គផ្ទុកទិន្នន័យទំហំ៦៤GB និងដើរដោយប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop។ ទូរសព្ទនេះមានទម្ងន់ ២០៤ក្រាម និងមានបណ្ដោយ១២០,៤ម.ម ទទឹង៦១ម.ម កម្រាស់១៥,១ម.ម។
គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung នៅមិនទាន់បានបញ្ជាក់ជាផ្លូវការចំពោះការផលិតទូរសព្ទបត់នេះ ទេ ដោយព័ត៌មានខាងលើគឺគ្រាន់តែជាការបែកធ្លាយពីប្រភពមួយប៉ុណ្ណោះ៕
ប្រភព៖ SamMobile , sabay