ផលិតកម្ម YG បានបង្ហោះរូបដោយមានការសរសេរថា៖ “CL – HELLO BITCHES” នៅថ្ងៃនេះ។ បើតាមរូបមួយនេះមានន័យថា CL នឹងចេញបទចម្រៀងថ្មីនៅថ្ងៃទី ២១ ខែ វិច្ឆិកា។
ចាប់តាំងពី YG បានបង្ហោះរូបភាព “Who’s Next?” នាពេលកន្លងទៅ បានធ្វើឲ្យអ្នកគាំទ្រមានមន្ទិលសង្ស័យនៅក្នុងចិត្តថា រូបនេះសំដៅលើ CL ឬ 2NE1 ដែលនឹងត្រូវចេញបទចម្រៀងថ្មីមុន ស្របពេលដែលក្រុមចម្រៀងក្នុងផលិតកម្ម YG ដូចជា BIGBANGនិងiKON សុទ្ធតែចេញអាល់ប៊ុមថ្មីរួចអស់ហើយនៅឆ្នាំ២០១៥នេះ។
ប៉ុន្តែពេលនេះកាន់តែច្បាស់បន្ទាប់ពីផលិតកម្ម YG បានបញ្ជាក់ CLនឹងចេញបទថ្មីនៅប៉ុន្មានថ្ងៃខាងមុខ។ នាពេលថ្មីៗកន្លងទៅ CL ទើបតែចុះកិច្ចសន្យាជាមួយផលិតកម្ម SB PROJECTS របស់លោក Scooter Braun ដើម្បីចេញបទចម្រៀងលើកដំបូងនៅអាមេរិក៕
ប្រភព៖ soompi , sabay