មនុស្ស គ្រប់គ្នាសុទ្ធតែចង់ក្លាយជាទីចាប់អារម្មណ៍របស់អ្នកដទៃ ជាពិសេសនៅពេលជួបគ្នាថ្មីៗក្នុងគ្រាណាមួយ។ ប៉ុន្តែចង់ក្លាយជាមនុស្សដែលមានទទួលបានការចាប់អារម្មណ៍ច្រើន ពីអ្នកដទៃនោះ មិនមែនជារឿងងាយឡើយ ព្រោះថាបើអ្នកបញ្ចេញសកម្មភាព ឬ កាយវិការឆ្គងណាមួយនោះ វាអាចធ្វើឲ្យគេវាយតម្លៃលើអ្នកក្នុងផ្លូវមិនល្អវិញក៏ថាបាន។ ដូច្នេះហើយ ដើម្បីប្រាកដថា អ្នកនឹងឆាប់ទទួលការចាប់អារម្មណ៍ និង ចូលចិត្តពីអ្នកដទៃនោះ គួរសាកល្បងអនុវត្តចំណុចសំខាន់ៗទាំងនេះ៖
ជំហានទី ១ ត្រូវបង្ហាញថាអ្នកជាមនុស្សបើកចិត្តទូលាយ៖ ច្បាស់ ណាស់ការបើកទូលាយនេះមិនមែនគ្រាន់តែទូលាយចិត្តទេអត្តចរិតរបស់ អ្នកក៏ដូចគ្នាដែរ។ ក្នុងជំហាននេះភាសាកាយវិការគឺត្រូវប្រព្រឹត្តមុនគេចំពោះមនុស្ស ដែលអ្នកចង់បង្ហាញ។ អ្នកមិនត្រូវយកដៃទៅអោបទ្រូង ឬយកដៃដាក់ក្នុងហោប៉ៅទៅនិយាយជាមួយគេឡើយ ព្រោះថាសកម្មភាពទាំងនេះជាការបង្ហាញភាពអវិជ្ជមានលើអត្តចរិតរបស់ អ្នក។
ជំហានទី ២ ប្រើក្រសែភ្នែក៖ លោកអ្នកត្រូវប្រើក្រសែ ភ្នែកដែលពោរពេញទៅដោយ ភាពជឿជាក់ និង ស្វាហាប់សម្លឹងទៅកាន់មនុស្សដែលអ្នកកំពុងនិយាយជាមួយ ព្រោះថាការសម្លឹងតាមរយៈភ្នែកបែបនេះគឺជាការបង្ហាញពីអត្តចរិត វិជ្ជមានរបស់អ្នក។
ជំហានទី ៣ ញញឹម៖ នៅពេលលោកអ្នកជួបគេដំបូងគួរញញឹម មុនគេបង្អស់ ហើយការញញឹមនេះមានន័យថាអ្នកជាមនុស្សស្មោះត្រង់។ ហើយតាមការស្រាវជ្រាវក៏បានប្រាប់ថា ការញញឹមពេលអ្នកជួបនរណាម្នាក់ក្នុងន័យរីករាយវានឹងធ្វើអោយអ្នក នោះចង់ចាំអ្នកមិនខាន។
ជំហានទី ៤ និយាយ «សួស្តី»៖ នៅពេលអ្នកប្រើពាក្យនេះ គឺវាបង្ហាញពីការស្វាគមន៍ ហើយការនិយាយរបស់អ្នកគួរតែមានសំឡេងសុភាពដើម្បីអោយគេមាន អារម្មណ៍សន្តិភាពជាមួយយើង។ បើអ្នកស្គាល់ឈ្មោះគេជាលើដំបូង អ្នកគួរធ្វើការហៅអោយបានពីរ ឬបីដង ឧទាហរណ៍ បើគេឈ្មោះលីន អ្នកនិយាយថា «លីន រីករាយណាស់ដែលបានជួបលីន» ។
ជំហានទី ៥ ផ្ដោតលើការសន្ទនា ៖ ជំហាននេះគឺសំដៅ លើការយកចិត្តទុកដាក់ស្តាប់នៅពេលនរណាម្នាក់កំពុងនិយាយ។ ការធ្វើបែបនេះបង្ហាញថាអ្នកពិតជាចាប់អារម្មណ៍ និង អោយតម្លៃខ្ពស់ដល់អ្វីដែលគេកំពុងនិយាយ៕
ប្រភព ៖ businessinsider , businesskhmer