ក្រុមហ៊ុន Facebook បានប្រកាសចេញនូវ Tool ថ្មីពិសេសសម្រាប់ឱ្យអ្នកអភិវឌ្ឍកម្មវិធី (Developer) ធ្វើការបង្កើតសូហ្វវ៊ែរ ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ tvOS របស់ Apple។ SDK នេះនឹងអាចឱ្យគេបង្កើតជាកម្មវិធី (app) ដូចជា Facebook សម្រាប់ប្រើប្រាស់នៅលើទូរទស្សន៍របស់ Apple។
Facebook SDK ថ្មីសម្រាប់ tvOS របស់ Apple នឹងអាចឱ្យក្រុម Developer ប្រើ Facebook Login សម្រាប់កម្មវិធី (app)។
ប្រព័ន្ធ login ថ្មីនឹងអាចឱ្យអ្នកបញ្ចូលលេខកូដ ដែលត្រូវបានបង្ហាញនៅលើទូរទស្សន៍ Apple TV មានលក្ខណៈស្រដៀងគ្នានឹងផ្ទាំង login នៅលើស្មាតហ្វូន/ថេប្លេត និងកុំព្យូទ័រអីចឹងដែរ។ SDK នឹងអាចឱ្យអ្នកប្រើ ធ្វើការចែករំលែកតំណភ្ជាប់ដូចជា រូបថត វីដេអូនិងអ្វីៗ ជាច្រើនទៀត ជាមួយកម្មវិធី Facebook នៅលើ Apple TV។ មិនយូរមិនឆាប់ អ្នកអភិវឌ្ឍកម្មវិធីនឹងសម្រេចក្នុងការនាំយក Facebook ទៅលេងលើ Apple TV បាន ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់៕
ប្រភព៖ Facebook , bizkhmer