នៅក្នុងជំនួបជាមួយទស្សនាវដ្ដីមួយនៅពេលថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀង Girls’ Generation បានបើកចិត្តនិយាយពីរឿងចាកចេញពីទ្រនំចាស់ ផលិតកម្ម SM។
ថ្មីៗនេះ Jessica Jung បានក្លាយជាតារាគ្របមុខថ្មីបំផុតសម្រាប់ទស្សនាវដ្ដី L’Officiel Singapore។ នៅក្នុងរូបទាំងអស់នោះ អតីតតារាចម្រៀងមើលទៅស្រស់បំព្រងដូចជាព្រះនាងដែលចេញពីរឿង និទានម្នាក់។ ក្រៅពីថតរូបសម្រាប់ទស្សនាវដ្ដីប្រចាំខែធ្នូ អតីតសមាជិក Girls’ Generation ក៏បានផ្ដល់បទសម្ភាសន៍ខ្លីមួយផងដែរ។
នៅពេលត្រូវបានគេសួរថាតើក្រោយពេលចេញពីផលិតកម្មចាស់ SM Entertainment នាងមានអារម្មណ៍ថាមានសេរីភាពជាងមុនដែរឬអត់ Jessica បានឆ្លើយថា៖ “រឿងនេះអាស្រ័យទៅលើថាតើនិយមន័យនៃពាក្យសេរីភាពរបស់អ្នកជាអ្វី។ នៅក្នុងខណៈពេលនេះ ខ្ញុំពិតជារវល់ជាមួយជំនួញផ្ទាល់ខ្លួន ក៏ដូចជាការងារសិល្បៈ ប៉ុន្តែវាជាអ្វីដែលខ្ញុំជ្រើសរើស។ ដូចជាមនុស្សដទៃទៀតដែរ នៅពេលដែលអ្នកធ្វើការឲ្យអ្នកណាម្នាក់ វាតែងតែមានថ្ងៃលំបាកនិងថ្ងៃស្រួល។ ពេលខ្លះ អ្នកក៏ចង់ឈប់សម្រាកមួយថ្ងៃ។ អ្វីដែលខុសប្លែកសម្រាប់ខ្ញុំនាពេលឥលូវនេះគឺថា បើទោះជាខ្ញុំចង់ឈប់សម្រាកថ្ងៃណាក៏បានក៏ពិតមែន ប៉ុន្តែខ្ញុំក៏មានសម្ពាធ និងស្ត្រេសកាន់តែច្រើនដែរ ដោយសារទំនួលខុសត្រូវខ្ញុំច្រើនជាងមុន”។
បន្ថែមពីនេះទៀត នៅពេលត្រូវបានសួរពីជីវិតនៅក្នុងសិល្បៈ បងស្រីរបស់ Krystal បានឲ្យដឹងថា៖ “ខ្ញុំចាប់ផ្ដើមហាត់ច្រៀងរាំនៅអាយុ ១២ ឆ្នាំ ព្រោះវាគួរឲ្យចាប់អារម្មណ៍ ហើយខ្ញុំតែងតែចាត់ទុកវាថាជាចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ យ៉ាងណាក៏ដោយ សម្រាប់ក្មេងស្រីម្នាក់ដូចជាខ្ញុំ មានពេលខ្លះពិតផលពិបាកខ្លះដែរ ប៉ុន្តែខ្ញុំបានប្រឹងអស់ពីសមត្ថភាពដើម្បីកុំដាក់សម្ពាធលើខ្លួន ឯង។ និយាយតាមត្រង់ នៅពេលដែលខ្ញុំឈានជើងចូលវិថីនេះជាលើកដំបូង ខ្ញុំគ្រាន់តែគិតថាវាជាសកម្មភាពក្រៅសាលាមួយប៉ុណ្ណោះ ហើយក៏មិនដែលគិតដែលថានឹងមានថ្ងៃនេះដែរ។ យ៉ាងណាមិញ ខ្ញុំជឿជាក់ថាខ្ញុំនៅតែខ្ញុំដដែល គ្រាន់តែចេះពិចារណាជាងមុនតែប៉ុណ្ណោះ។
ជាចុងក្រោយ នៅពេលត្រូវគេសួរថាតើ អាចនឹងមានលទ្ធភាពត្រលប់ចូលមកក្នុងសិល្បៈវិញទេ Jessica បានឆ្លើយថា៖ “ក្រុមការងាររបស់ខ្ញុំនិងខ្ញុំកំពុងធ្វើការលើគម្រោងជាច្រើន ផ្នែកនៃអាជីពរបស់ខ្ញុំ។ ពួកខ្ញុំនឹងប្រាប់ដំណឹងល្អឲ្យអ្នកគាំទ្របានដឹងនៅពេលខាងមុខ។ ខ្ញុំបានដាក់សម្ពាធលើខ្លួនឯងជាច្រើនដើម្បីធ្វើឲ្យបានល្អបំផុត ដូចនេះខ្ញុំចង់បង្ហាញអ្នកគាំទ្រនូវអ្វីដែលល្អបំផុតនៅពេល ស័ក្ដិសមមកដល់” ៕