ចង់បានការងារងាយស្រួល មិនត្រូវការធ្វើអ្វីទាំងអស់ ហើយនៅតែអាចទទួលបានប្រាក់ខែខ្ពស់កប់ពពកមែនទេ? នេះមិនមែនជារឿងពិបាកទៀតទេ។ បន្ទាប់ពីចំណាយថវិកា ១៨ ០០០ ដុល្លារលើបុរសម្នាក់ដែលបានគេងនៅលើគ្រែអស់រយៈពេល ៧០ ថ្ងៃរួចមក ពេលនេះ NASA បានដំឡើងតួលេខនេះឲ្យកាន់តែខ្ពស់ជាងមុន៥ដងទៅទៀត សម្រាប់អ្នកដែលស្ម័គ្រចិត្តចូលធ្វើបទពិសោធន៍របស់ពួកគេ។
ការងារមួយនេះគឺស័ក្ដិសមបំផុតសម្រាប់មនុស្សខ្ជិលច្រអូស ហើយមិនចង់ងើបពីគ្រែ។ ឥលូវនេះ NASA កំពុងតែស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីចូលរួមនៅក្នុងការពិសោធន៍ “ការសម្រាកដ៏អស្ចារ្យបំផុត” របស់ពួកគេ។ នៅក្នុងបទពិសោធន៍នេះ អ្នកចូលរួមនឹងត្រូវគេងនៅលើគ្រែក្នុងរយៈពេល ១៨០ ថ្ងៃដោយមិនអាចចុះចេញទៅណាទាំងអស់។ ចប់កម្មវិធី អ្នកចូលរួមនឹងទទួលបានទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ។
នៅក្នុងកំឡុងពេលធ្វើការពិសោធន៍នេះ អ្នកស្ម័គ្រចិត្តអាចអានសៀវភៅ រក្សាទំនាក់ទំនងតាមរយៈ Skype លេងហ្គេម និងអាចប្រើទូរសព្ទក៏ដូចជាកុំព្យូទ័របានជាធម្មតា៕
ប្រភព៖ bmwmblog , sabay