ក្រុមហ៊ុនផលិតនាឡិកា Ramain Jerome បានធ្វើការបង្ហាញនាឡិកាតុក្កតាស៊ីផ្សិត Super Mario Bros ជាម៉ូដែលផលិតមានកំណត់មួយប្រភេទ ដែលមានតម្លៃខ្ពស់ជាងការស្មាន។
នាឡិកាដ៏ថ្លៃនេះត្រូវបានផលិត ឡើងក្នុងគោលបំណងអបអរសាទរខួបទី៣០ឆ្នាំ នៃហ្គេមតុក្កតាស៊ីផ្សិតដ៏ល្បីរបស់ក្រុមហ៊ុនជប៉ុន Nintendo។ តួខ្លួននៃនាឡិកាដៃនេះត្រូវបានផលិតដោយប្រើប្រាស់សារធាតុ ទីតាញ៉ូមពណ៌ខ្មៅ ហើយផ្ទៃនាឡិកាមានប្រវែង៤៦ម.ម។ ផ្នែកខាងក្នុងនៃនាឡិកាត្រូវបានរចនាយ៉ាងពិសេសដោយរំលេចនូវរូបរាង តួអង្គ រួមជាមួយនឹងរូបផ្សិតដែលជាតំណាងឲ្យហ្គេមតុក្កតាស៊ីផ្សិតមួយនេះ។
ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតនិងការរចនាដោយវិចិត្របែបនេះ បានធ្វើឲ្យនាឡិកាមួយគ្រឿងនេះមានតម្លៃថ្លៃដល់ទៅ ១៨ ៩៥០ដុល្លារឯណោះ៕
ប្រភព៖ Engadget , sabay