ដោយសារស្មាតហ្វូនកំពុងមានការពេញនិយមប្រើប្រាស់ច្រើននៅលើសកលលោក ដូច្នេះហើយអ្នកអភិវឌ្ឍកម្មវិធី (developer) ជាច្រើនបានបង្កើត app ល្អប្រើជាច្រើន ក្នុងនោះហ្គេមទូរស័ព្ទកំពុងមានការគាំទ្រពីអ្នកប្រើយ៉ាងខ្លាំង។ ខុសពីជំនាន់មុនៗដែលហ្គេមនៅលើទូរស័ព្ទដៃធុនមធ្យមពុំមានហ្គេមល្អលេង ដូចជាហ្គេមមានក្រាហ្វិកស្អាតៗ ខូល័រភ្លឺច្បាស់លេងបាននៅលើស្មាតហ្វូនទំនើបបច្ចុប្បន្ននោះទេ។
ចំពោះលោកអ្នកដែលមិនមានស្មាតហ្វូនប្រើ ឬមានបំណងចង់ប្រើ Android app នៅលើកុំព្យូទ័រ ដូច្នេះអាចសាកល្បងប្រើកម្មវិធីទាំង៤ ខាងក្រោម៖
១. ប្រើកម្មវិធី BlueStacks ដើម្បីដំណើរការ Android app នៅលើ Windows
BlueStacks គឺជាកម្មវិធីកំពុងពេញនិយមប្រើច្រើនសម្រាប់ដំណើរការកម្មវិធី Android app នៅលើកុំព្យូទ័រប្រើ Windows OS។ សូមបញ្ជាក់ថា កម្មវិធីនេះមិនជំនួសប្រព័ន្ធប្រតិបត្តិការកុំព្យូទ័ររបស់អ្នកនោះ ទេ តែវានឹងអាចឱ្យអ្នកដំណើរការកម្មវិធី Android app ជាមួយ Windows នៅលើ Desktop កុំព្យូទ័ររបស់អ្នកបាន។ មានន័យថា BlueStacks ក៏ដូចជាកម្មវិធីទូទៅដែលដំណើរការនៅលើកុំព្យូទ័រអីចឹងដែរ។
កម្មវិធី BlueStacks ថែមទាំងគាំទ្រការដំឡើង (install) នូវកម្មវិធី (app) ពី Google Play ដូចជានៅលើស្មាតហ្វូនដែរ ប៉ុន្តែ app ដែលដំណើរការនៅក្នុងកម្មវិធី BlueStacks គឺមានភាពរលូនស្រួលជាងនៅលើស្មាតហ្វូន ដោយសារវាស្ថិតនៅលើកុំព្យូទ័រ មានលក្ខណៈសម្បត្តិខ្ពស់ជាងទូរស័ព្ទ។
២. ប្រើកម្មវិធី Android Emulator
Google បានដាក់ចេញកម្មវិធី Android emulator ដែលជាផ្នែកមួយនៃ Android SDK។ អ្នកអាចប្រើកម្មវិធីនេះដើម្បីដំណើរការប្រព័ន្ធប្រតិបត្តិការ Android នៅលើ windows បាន។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់ភាពងាយស្រួលក្នុងការធ្វើតេស្ត កម្មវិធី Android។ ក៏ប៉ុន្តែជំនាន់កម្មវិធី Android emulator ផ្លូវការ បែរជាដំណើរការយឺត ហើយពុំជាជម្រើសល្អក្នុងការដំណើរការសម្រាប់ប្រើ Android OS ជាមួយកុំព្យូទ័រ Windows ឡើយ។ ជំនាញរបស់កម្មវិធីនេះ គឺសម្រាប់តែធ្វើតេស្តជាមួយជំនាន់ Android ចុងក្រោយ ប៉ុន្តែអ្នកអាចមិនចូលចិត្តប្រើវាសម្រាប់ដំណើរការកម្មវិធី (app) និងហ្គេម Android នោះឡើយ។
ដើម្បីបានកម្មវិធី Android Emulator អ្នកអាចទាញយក (download) នូវ Android SDK របស់ Google រួចហើយបើកកម្មវិធី SDK Manager ហើយចូលទៅ Tool → Manage AVDs។ ចុចលើប៊ូតុង New ហើយបង្កើត Android Virtual Device (AVD) មួយជាមួយការកំណត់ configuration តាមតម្រូវការរបស់អ្នក។ បន្ទាប់មកចុចលើប៊ូតុង Start ដើម្បីដំណើរការជាការស្រេច។
៣. Android-X86
Android-X86 គឺជាគម្រោងនៃការច្របាច់បញ្ចូលឱ្យប្រព័ន្ធប្រតិបត្តិការ Android អាចប្រើជាទម្រង់ X86 platform បាន ដូច្នេះវាក៏អាចដំណើរការបានជាលក្ខណៈដើមស្រាប់ៗនៅលើអង្គ ប្រតិបត្តិ Intel និង AMD ក៏អាចឱ្យអ្នកដំឡើង Android ចូលទៅក្នុងកុំព្យូទ័រ Laptop ឬថេប្លេតបាន។ បច្ចុប្បន្នមានតែឧបករណ៍ប៉ុន្មានម៉ូដែលប៉ុណ្ណោះដែលទទួលបានការ ដាក់ឱ្យគាំទ្រនូវ Android-X86 នេះ ជាក់ស្ដែងមានដូចជា ASUS Eee PCs, Viewsonic Viewpad 10, Dell Inspiron Mini Duo, Samsung Q1U, Viliv V5 និងថេប្លេត Lenovo ThinkPad X61។
ទោះជាយ៉ាងណា អ្នកក៏អាចដំឡើង VirtualBox ជំនួស ដើម្បីអាចដំឡើង Android ទៅក្នុង Virtual machine នេះក៏បាន។
៤. Android នៅលើ Intel Architecture
ក្រុមហ៊ុន Intel បានអភិវឌ្ឍ software ‘distribution’ នៃប្រព័ន្ធប្រតិបត្តិការ Android សម្រាប់កុំព្យូទ័របំពាក់អង្គប្រតិបត្តិ Intel-base PCs ជាមួយ UEFI firmware។ Software នេះត្រូវបានហៅឈ្មោះថា Android on Intel Architecture ឬ Android-IA។ ក្រុមហ៊ុនអាមេរិកនេះ ក៏បានផ្ដល់នូវ installer ដែលអាចឱ្យអ្នកធ្វើការដំឡើង Android ចូលទៅម៉ាស៊ីនកុំព្យូទ័រ និងថេប្លេតដែលប្រើ Windows 8 ផងដែរ។
Installer នឹងសួរអ្នកប្រសិនជាអ្នកចង់ទុក Windows ដើម្បីផ្ដល់ជម្រើស dual-boot នៅលើកុំព្យូទ៧រ និងថេប្លេត។ ទោះជាយ៉ាងណា គម្រោងនេះពុំទាន់ដំណើរការស្រួលបួលទៀងទាត់នៅលើឧបករណ៍អេឡិចត្រូនិក នៅឡើយទេ។ បច្ចុប្បន្នឧបករណ៍ដូចជា Samsung XE700T, Acer Iconia W700 និង Lenovo X220T និង X230T កំពុងត្រូវគេផ្ដល់ការគាំទ្រ Android -IA នេះ៕
ប្រភព៖ howtogeek , bizkhmer