បណ្ដាញសង្គមយក្ស Facebook ដែលបានចាប់ផ្ដើមបើកតាំងពីឆ្នាំ២០០៤មក បានធ្វើឲ្យថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនជាច្រើននាក់ក្លាយ ជាសេដ្ឋីមានទឹកប្រាក់វាល់លាន។ មិនមែនមានតែថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននោះទេ សូម្បីតែសហគ្រិនដទៃក៏មានបានដោយសារបណ្ដាញសង្គមនេះដែរ។
អ្នកដែលទទួលបានផលចំណេញច្រើនជាងគេពី Facebook មិនមានជាបុគ្គលិកជំនាន់ចាស់ឬក៏ជាសហស្ថាបនិកនោះទេ ប៉ុន្តែគឺជាសហគ្រិនម្នាក់ដែលបានលក់កម្មវិធីរបស់ខ្លួនឲ្យទៅ ក្រុមហ៊ុនបណ្ដាញសង្គមនេះ។ Jan Koum គឺជាសហគ្រិនវ័យ៣៩ឆ្នាំម្នាក់ ដែលបានបង្កើតកម្មវិធីផ្ញើសារ Whatsapp ឡើង ដោយកាលពីខែតុលា ឆ្នាំ២០១៤ គេបានលក់កម្មវិធីនេះទៅឲ្យ Facebook ក្នុងតម្លៃដល់ទៅ២២ពាន់លានដុល្លារ។
បច្ចុប្បន្នបុរសសញ្ជាតិអ៊ុយក្រែនរូបនេះមានតម្លៃខ្លួន ៨,៨ពាន់លានដុល្លារ។ គាត់គឺជាបុគ្គលម្នាក់ដែលក្មេងជាងគេក្នុង ចំណោមបុគ្គលទាំងប្រាំពីរដែលមានបានដោយសារ Facebook។ កាលពីគាត់អាយុ២១ឆ្នាំ ក្រុមហ៊ុន Facebook បានទិញយកក្រុមហ៊ុន Oculus របស់គាត់ក្នុងតម្លៃ២,៣ពាន់លានដុល្លារ។
Palmer Luckey ដែលបច្ចុប្បន្នមានវ័យ២៣ឆ្នាំនេះបានឲ្យដឹងថា គេបានផលិតឧបករណ៍ Oculus តាំងពីនៅវ័យជំទង់មកម្ល៉េះ។ ដំបូងឡើយគាត់ទទួលបានមូលនិធិសម្រាប់គម្រោងការរបស់ខ្លួនតាមរយៈ Kickstater ដោយអាចរៃអង្គាសបានទឹកប្រាក់ចំនួន២,៤លានដុល្លារក្នុងរយៈ ពេលមួយខែ។ បច្ចុប្បន្នមហាសេដ្ឋីវ័យក្មេងរូបនេះមានតម្លៃខ្លួន ៧០០លានដុល្លារ៕
ប្រភព៖ Forbes , sabay