ឪពុកម្តាយមួយចំនួន មានទម្លាប់ស្តីថាឲ្យកូន ដោយមិនបានគិតដិតដល់ អំពីផលវិបាកទៅថ្ងៃក្រោយនោះទេ។
កុំយំ
អ្នកអាចនិយាយថា “កុំធ្វើដូចក្មេងចឹងកូន” ឬ “កុំខ្លាចអីកូន” វិញ ព្រោះការនិយាយពាក្យទាំងនេះ នឹងធ្វើឲ្យកូនយល់ថា អ្នកបារម្ភ និងយល់ពីអារម្មណ៍របស់កូន។
កុំមកជិតម៉ាក់ ឬប៉ា
យើងទទួលស្គាល់ថា ពេលខ្លះ ឪពុកម្តាយមួយចំនួន ត្រូវការពេលវេលាផ្ទាល់ខ្លួន ហើយចង់នៅម្នាក់ឯង ពេលជួបញ្ហាណាមួយ ប៉ុន្តែ ការនិយាយពាក្យនេះដាក់កូនៗ នឹងធ្វើឲ្យកូនលែងហ៊ាននៅជិតអ្នក ហើយគេនឹងបាត់បង់ទំនុកចិត្តលើខ្លួនឯង។
ឲ្យលឿនឡើង ប៉ាម៉ាក់ប្រញាប់ណាស់
ការនិយាយពាក្យបែបនេះ នឹងធ្វើឲ្យកូនមិនសប្បាយចិត្ត ហើយលែងមានអារម្មណ៍ចង់ចេញទៅក្រៅជាមួយអ្នកហើយ។
ល្ងង់ម្លេះ ងាយសោះ មិនចេះធ្វើដែរ!
អ្វីដែលអ្នកគិតថាងាយ ប្រហែលជាមិនងាយស្រួល សម្រាប់កុមារ ឬកូនក្មេងតូចៗនោះទេ។ ប្រសិនបើកូនធ្វើមិនបាន អ្នកគួរតែបង្រៀនគេ ល្អជាងការស្តីបន្ទោស ឬសួរដេញដោលច្រើន។
មើលគម្រូតាមបង ឬប្អូន ឬមិត្តភក្តិឯងទៅ
ការលើកទឹកចិត្ត បន្ទុស ឬការប្រៀបធៀប ជាមួយនឹងបងប្អូន ឬមិត្តភក្តិរបស់កូនអ្នក ជារឿងមិនគប្បីធ្វើនោះទេ ដោយសារតែ កូនអ្នកពិបាកនឹងទទួលយក ពាក្យទាំងនោះណាស់។ ក្មេងម្នាក់ខុសពីក្មេងម្នាក់ទៀត ដូច្នេះ ការប្រៀបធៀប នឹងធ្វើឲ្យកូនអ្នកបាក់ទឹកចិត្ត៕
ប្រភព៖ health