ក្រុមហ៊ុន Apple អាចនឹងកំពុងរៀបចំបង្ហាញ MacBook Air ស៊េរីថ្មីនៅក្នុងកម្មវិធី Worldwide Developers Conference ដែលប្រព្រឹត្តទៅនាពាក់កណ្ដាលឆ្នាំ២០១៦ខាងមុខ។ នេះបើយោងតាមសារព័ត៌មានសេដ្ឋកិច្ចរបស់តៃវ៉ាន់។
MacBook Air ស៊េរីថ្មីអាចនឹងរចនារូបរាងដែលមានកម្រាស់ស្ដើងជាងមុន ហើយនឹងមានជាជម្រើសអេក្រង់១៣អ៊ីញ និង១៥អ៊ីញ (ជម្រើសបន្ថែមថ្មី) ប៉ុន្តែគេមិនច្បាស់ថាអេក្រង់ទំហំ១១អ៊ីញនឹងត្រូវបានបញ្ចូល ក្នុងការផលិតដែរឬយ៉ាងណា។ ដើម្បីរចនារូបរាងស្ដើង គេត្រូវការគ្រឿងបន្លាស់ផ្នែកខាងក្នុងស៊េរីថ្មីដែលស្ដើង ជាងមុន ហើយក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាកំពុងសិក្សាជាមួយនឹងដៃគូផ្គត់ផ្គង់ ដើម្បីផលិតគ្រឿងបន្លាស់ស៊េរីថ្មីនេះឯង។
កន្លងមកមានមនុស្សជាច្រើនយល់ថា MacBook Air នឹងត្រូវបញ្ឈប់ការផលិតដោយសារវាមានតម្លៃថ្លៃ ដែលធ្វើឲ្យ MacBook ក្លាយជាអ្នកជំនួស MacBook Air វិញម្ដង។ ការចេញ MacBook Air ដែលមានការរចនារូបរាងថ្មី នឹងអាចក្លាយជាភាពភ្ញាក់ផ្អើលមួយ៕
ប្រភព៖ MacRumors , sabay