ថ្មីៗនេះ នាឡិកាឆ្លាតវៃ Fossil Q Founder ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android Wear បានដាក់លក់ជាផ្លូវការនៅលើគេហទំព័រ Fossil ដែលមានតម្លៃត្រឹមតែ $295 ។ នាឡិកាឆ្លាតវៃនេះនឹងត្រូវដាក់លក់នៅលើ Google Store ឆាប់ៗ។
ហាងលក់ទំនិញអនឡាញ Google Store បានដាក់បង្ហាញនូវនាឡិកា Fossil Q Founder ចំនួនពីរស៊េរីដ៏ស្រស់ស្អាតដោយមិនទាន់កំណត់ពេលវេលាដែលវានឹង ត្រូវដាក់លក់នៅឡើយនោះទេ។ នាឡិកា Fossil Q Founder មានទំងន់ស្រាលជាងប្រភេទខ្សែដែកអ៊ីណុក និងមានមុខនាឡិកាដ៏ស្រស់ស្អាតបំផុត។
នាឡិកា Fossil Q Founder ជានាឡិកាឆ្លាតវៃដំបូងបំផុតដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android Wear ដែលបំពាក់នូវ Intel CPU ។ វាមានរង្វង់មុខកញ្ចក់ 1.5 អ៊ីង 360 x 326 ភិចសែល ប្រព័ន្ធ Wi-Fi ប្រព័ន្ធ Bluetooth 4.1 អង្គចងចាំទំហំ 1GB ម៉េម៉ូរីទំហំ 4GB និងថ្មដែលមានកម្លាំងថាមពល 400mAh ។
អ្វីដែលកាន់តែពិសេសជាងនេះទៀត នាឡិកាឆ្លាតវៃនេះទទួលស្គាល់នូវ IP67-Certified ការពារធូលី និងមិនជ្រាបទឹកថែមទៀតផង។ អ្នកអាចប្រើប្រាស់នាឡិកាដ៏ស្រស់ស្អាតនេះជាមួយនឹងទូរស័ព្ទដែល ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 ឬ iOS 8 ឡើងទៅ៕
ប្រភព៖ Android Police , sportkh