ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានសម្រេចចិត្តថា និងបរិច្ចាគភាគហ៊ុនរបស់គាត់ក្នុងក្រុមហ៊ុន Facebook ចំនួន ៩៩ភាគរយ ដែលមានតម្លៃប្រហែល ៤៥ពាន់លានដុល្លារអាមេរិក ជូនដល់មូលនិធិសប្បុរសធម៌ ដែលផ្តោតលើ ការជំរុញសក្តានុពលរបស់មនុស្ស និងលើកតំកើនសមភាព។
លោក Mark Zuckerberg នឹងភរិយា Priscilla Chan បានបរិច្ចាគទ្រព្យនេះ ឲ្យអង្គការថ្មីមួយ ឈ្មោះថា Chan Zuckerberg Initiative ដែលជាគំនិតផ្តួចផ្តើមរបស់ពួកគាត់ ហើយក៏ដើម្បី អបអរសាទរដល់កំណើតរបស់កូនស្រីគាត់ឈ្មោះ Maxima ផងដែរ។
អង្គការថ្មីមួយនេះ នឹងផ្តោតសំខាន់ទៅលើ លើកតំកើនថាមពលបរិសុទ្ធ ការសិក្សាបែបស្វ័យសិក្សា ព្យាបាលជម្ងឺ ភ្ជាប់ទំនាក់ទំនងមនុស្ស ពង្រឹងសហគមន៍ដ៏រឹងមាំមួយ កាត់បន្ថយភាពក្រីក្រ ផ្តល់សិទ្ធិស្មើគ្នា និងពង្រីកការយល់ដឹងទូទាំងសកល។
ក្រោយការបរិច្ចាគភាគហ៊ុននេះ លោក Mark Zuckerberg នៅតែមានសិទ្ធិ ក្នុងការគ្រប់គ្រង ក្រុមហ៊ុន Facebook ដដែល ដោយលោកនៅកាន់ អំណាចបោះឆ្នោត ៥៤ភាគរយក្នុងភាគហ៊ុនសរុបរបស់ក្រុមហ៊ុន។
ជាចុងក្រោយ លោក Mark Zuckerberg បង្ហើបថា លោកនឹងនៅតែធ្វើជា នាយកប្រតិបត្តិក្រុមហ៊ុន Facebook ជាច្រើនឆ្នាំទៅមុខទៀត តាមតែអាចទៅរួច៕
ប្រភព៖ businesscambodia