តារាស្រីល្បីៗលំដាប់ពិភពលោកជាច្រើនរូប ត្រូវបានផាត់មុខឲ្យក្លាយជាមានរបួស ជាំ សម្រាប់យុទ្ធនាការប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ។
រូបថតរបស់ តារាល្បីៗដូចជា Kim Kardashian, Angelina Jolie, Kendall Jenner និង Emma Watson ត្រូវបានវិចិត្រករនិងសកម្មជន aleXsandro Palombo កែច្នៃឲ្យមើលទៅដូចជាមានរបួសដោយការវាយដំ ដើម្បីជាការផ្សព្វផ្សាយគម្រោង No Women is Immune from Domestic Violence (គ្មានស្ត្រីណាម្នាក់ត្រូវអត់ទ្រាំនឹងអំពើហិង្សាក្នុងគ្រួសារ នោះទេ) ក្នុងឱកាសទិវាលុបបំបាត់អំពើហិង្សា។
វិចិត្រកររូបនេះបានឲ្យដឹងថា គោលដៅនៃគម្រោងនេះគឺដើម្បីជំរុញឲ្យជនរងគ្រោះដោយអំពើហិង្សាទាំង អស់ចេញមុខបំបែកភាពស្ងប់ស្ងាត់ និងលើកកម្ពស់ការយល់ដឹងថាស្ត្រីគ្រប់គ្នាសុទ្ធតែអាចក្លាយជា ជនរងគ្រោះក្នុងអំពើហិង្សា ហើយស្ត្រីគ្រប់គ្នាក៏មិនត្រូវស៊ូទ្រាំមិននិយាយស្ដីពីរឿងនេះដែរ។
Palombo បាននិយាយទៀតថា៖ ការចូលដៃធំបំផុតក្នុងអំពើហិង្សាគឺភាពស្ងប់ស្ងាត់របស់ជនរងគ្រោះ ។ ភាពស្ងប់ស្ងាត់នេះបានសម្លាប់ ក៏ដូចជាធ្វើឲ្យមនុស្សជាច្រើននាក់ធ្លាក់ខ្លួនពិការមួយជីវិត ច្រើនជាងដោយសារជំងឺ និងគ្រោះថ្នាក់ផ្សេងៗទៅទៀត។
អំពើហិង្សាក្នុងគ្រួសារគឺជាមហារីកសង្គម ដែលគ្មានព្រំដែន គ្មានវណ្ណៈ គឺវាអាចកើតឡើងលើមនុស្សគ្រប់គ្នា មិនថាជាមនុស្សធម្មតា ឬជាជនល្បីៗក៏ដោយ។
ដើម្បីតតាំងនឹងបុរសបាន អ្នកត្រូវប្រើប្រាស់ការអប់រំ និងលើកកម្ពស់ការយល់ដឹងលើ ការគោរពគ្នានិងភាពស្មើគ្នារវាងមនុស្សប្រុសនិងមនុស្សស្រី។ យើងគ្រប់គ្នាត្រូវរួមចំណែកពង្រីកការយល់ដឹងនេះមិនថាតាមវិធីណា ក៏ដោយ ៕
Kim Kardashian
Angelina Jolie
Miley Cyrus
Kendall Jenner
Kristen Stewart
Madonna
Emma Watson
ប្រភព៖ dailymail , sabay