តាមរបាយការណ៍ថ្មីនេះបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញនូវ iPhone អេក្រង់ 4 អ៊ីងស៊េរីថ្មីនៅឆ្នាំក្រោយនេះនៅត្រីមាសទីមួយ ហើយវាអាចស្របពេលដែលនឹងមានពត៌មានច្បាស់លាស់ពីទូរស័ព្ទ iPhone 7 និង iPhone 7 Plus ជាដើម។ យ៉ាងណាមិញស្មាតហ្វូនអេក្រង់ធំពីរស៊េរីនេះ អាចនឹងដាក់បង្ហាញជាផ្លូវការនៅក្នុងខែកញ្ញា ដែលជាពេលប្រារព្ធធ្វើព្រឹត្តិការណ៍ធំជារៀងរាល់ឆ្នាំ។
លោក Min-Chi Kuo ដែលជាអ្នកវិភាគតម្លៃហាងឆេង iPhone បញ្ជាក់ថា ទូរស័ព្ទ iPhone អេក្រង់ 4 អ៊ីងស៊េរីថ្មីនេះពិតជាមានតម្លៃចន្លោះពី $400 ទៅ $500 ។ iPhone នេះនឹងបំពាក់នូវ Apple A9 Chipset ប្រើប្រាស់ប្រព័ន្ធ NFC សម្រាប់ទ្រទ្រង់ជាមួយនឹង Apple Pay ហើយវាអាចមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 1.2MP ។
ក្រុមហ៊ុន Apple អាចនឹងធ្វើការលក់ iPhone អេក្រង់ 4 អ៊ីងស៊េរីថ្មីនេះចំនួន 20 លានគ្រឿងនៅចុងឆ្នាំ 2016 ដែលមានជម្រើសពណ៌យ៉ាងតិចពីរ ឬបីពណ៌។ ឈ្មោះរបស់ iPhone នេះអាចនឹងមានឈ្មោះថា iPhone 6c ដែលស្រោបដោយលោហៈ មិនមែនផ្លាស្ទិចដូច iPhone 5c នោះទេ៕
ប្រភព៖ macRumors , sportkh