បងប្រុសបង្កើតរបស់តារាចម្រៀងរ៉េប Nicki Minaj ត្រូវបានជនរងគ្រោះប្ដឹងជាប់ពន្ធនាគារ បន្ទាប់ពីប្រព្រឹត្តិបទល្មើសរំលោភក្មេងអាយុទើបតែ១២ឆ្នាំ។
យោងតាមសេចក្ដីរាយការណ៍របស់ US បានឲ្យដឹងថា បុរសវ័យ៣៧ឆ្នាំដែលមានឈ្មោះថា Jelani Minaj ត្រូវបានគេប្ដឹងនៅលើកោះ Long Island សហរដ្ឋអាមេរិកនិងជាប់ពន្ធនាគារនៅតំបន់ Nassau County ក្នុងសប្ដាហ៍នេះ។
យ៉ាងណាក្ដី លោក Jelani Minaj ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីបានបង់ប្រាក់១០០ ០០០ដុល្លារទៅភាគីជនរងគ្រោះ។ សម្រាប់ព័ត៌មានលម្អិតទាក់ទិននឹងបទល្មើសខាងលើមិនត្រូវបាន គេបញ្ចេញឲ្យដឹងឡើយ រួមទាំងថ្ងៃខែដែល Jelani រំលោភក្មេងអាយុ១២ឆ្នាំនោះ។
Jelani Minaj ទើបតែរៀបការកាលពី៣ខែមុនជាមួយគូដណ្ដឹងឈ្មោះ Jacqueline Robinson នៅសណ្ឋាគារ Coral House ទីក្រុងញីវយ៉ក ហើយ Nicki Minaj ក៏ចូលរួមក្នុងពិធីនោះដែរ៕
ប្រភព៖ mirror , sabay