Apple និង​ Google ជាប់​​ឈ្មោះ​ជា​ក្រុមហ៊ុនមាន​​គំ​និត​​ច្នៃ​​ប្រ​ឌិត​​ខ្ពស់​​ជាង​​គេ​​ក្នុង​​លោក​​​​​

07-December-2015 | ដោយ មួយឡា

កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ Boston Consulting Group បាន​បញ្ចេញ​​តារាង​ប្រចាំ​ឆ្នាំ​នៃ​ក្រុមហ៊ុន​៥០​ដែល​មាន​គំនិត​ច្នៃ​ប្រឌិតខ្ពស់។

រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​​ក្រុមហ៊ុន​ Apple និង​ Google នៅ​តែ​ស្ថិត​​នៅ​លើ​ចំណាត់​ថ្នាក់​កំពូល​​តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន​ Tesla ក្រុមហ៊ុន​ Microsoft និង​ ក្រុមហ៊ុន​ Samsung។ តារាង​ប្រចាំ​ឆ្នាំ​នេះ​បាន​បង្ហាញ​ដែរ​ថា ​មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​​​ គឺ​ស្ថិត​នៅ​ក្នុង​​ចំណោម​ក្រុមហ៊ុន​ច្នៃ​ប្រឌិត​កំពូល​ទាំង​៥០​ ដូច​ជា​ Huawei ជា​ដើម​ ដែល​ទទួល​​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​ទី​ ៤៥។

 

Capture

 

គួរ​បញ្ជាក់​ថា​ លទ្ធផល​ដែល​ក្រុមហ៊ុន​ Boston Consulting Group បាន​បង្ហាញ​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ស្ទង់​មតិ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ អន្តរជាតិ​ចំនួន​១៥០០​រូប ហើយ​នេះ​ជា​តារាង​ប្រចាំ​ឆ្នាំ​ទី​១០​ហើយ​ដែល​គេ​បាន​បង្កើត​ឡើង៕

ប្រភព៖ fossBytes​​​​​​​ , sabay

 

ចំនួនអ្នកទស្សនា

    19611277

  • ថ្ងៃនេះ1471
  • ម្សិលមិញ3421
  • សប្តាហ៍នេះ1471
  • ខែនេះ47571
  • ឆ្នាំនេះ383831
  • សរុប19611277