ប្រសិនបើ អ្នកមិនចង់កាន់ Laptop ឬ Tablet ទៅគ្រប់ទីកន្លែង ប៉ុន្តែអ្នកនៅតែចង់វាយអក្សរបានលឿននៅលើស្មាតហ្វូនរបស់អ្នក ការប្រើប្រាស់ Bluetooth Keyboards ជាជម្រើសដ៏ល្អ និងចាំបាច់បំផុត។ ការពិតនោះគឺថា ការប្រើប្រាស់នូវស្មាតហ្វូនដើម្បីវាយអក្សរគឺវាតូច ហើយមិនអាចវាយបានលឿននោះទេ។ ពេលនេះ យើងសូមណែនាំនូវក្តារចុច Bluetooth Keyboard ទាំង ៤ ដែលល្អផ្តាច់គេសម្រាប់ប្រើប្រាស់ជាមួយនឹងឧបករណ៍ Android, iPhone និង iPad ។
ទី១៖ Logitech K380 Multi-Device Bluetooth Keyboard
Logitech K380 ជា Keyboard ដែលមានរាងស្តើង អក្សរមូលដាច់ៗពីគ្នាយ៉ាងស្រស់ស្អាតអាចប្រើប្រាស់បាននៅលើឧបករណ៍ ច្រើន។ វាមានគម្លាតគ្នារវាង Keys នីមួយៗដែលអាចឱ្យអ្នកវាយអក្សរបានលឿន។ វាប្រើប្រាស់ថ្មសាកធានារយៈពេល 2 ឆ្នាំ។
ទី២៖ Microsoft Universal Mobile Keyboard
Microsoft Universal Mobile Keyboard ជា Keyboard ដែលអាចបត់បាន និងផ្តាច់បានផងដែរហើយអាចដំណើរការបានជាមួយនឹងឧបករណ៍ស្មាតហ្វូន ឬថេប្លេតបានយ៉ាងងាយស្រួលបំផុត។ គ្រាប់ Keys មានទំហំធំគ្រប់គ្រាន់ គម្លាតធំ អាចវាយអក្សរបានលឿន និងត្រឹមត្រូវបំផុត។
ទី៣៖ Logitech Bluetooth Easy-Switch K811 Keyboard
Logitech Bluetooth Easy-Switch K811 Keyboard មិនមែនជា Keyboard ធម្មតានោះទេព្រោះវាអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍របស់អ្នកនឹង បង្ហាញលក្ខណៈវាយអក្សរដូវការប្រើប្រាស់ Mac Book ។ គម្លាតពី Keys នីមួយៗគឺធំ ថែមទាំងមានភ្លើងសម្គាល់គ្រាប់ Keys ទៀតពិតជាផ្តល់នូវភាពងាយស្រួលបំផុត។ ប៉ុន្តែសូមចាំថា វាត្រូវបានរចនាសម្រាប់ប្រើប្រាស់ជាមួយនឹង Mac ដូចនេះបើអ្នកធ្លាប់ប្រើប្រាស់ Mac វាពិតជាងាយស្រួលបំផុត។
ទី៤៖ Anker Ultra Compact Bluetooth Keyboard
Anker Ultra Compact Bluetooth Keyboard មានតម្លៃសមរម្យ ប៉ុន្តែវាអាចសម្រេចការងារបានច្រើន និងមានពីរជម្រើសសម្រាប់ជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅ។ វាមានប្រវែងវែង គ្រាប់ Keyboards ធំៗ គម្លាតពីគ្នាក៏ឆ្ងាយគួរសម ហើយវាអាចប្រើប្រាស់បានជាមួយនឹង OS ច្រើនដូចជា iOS, Android, Mac OS ឬ Windows ជាដើម។ ថ្មរបស់វាជាថ្មសាកប្រើប្រាស់បានល្អគុណភាពដើមបាន 6 ខែ៕
ប្រភព៖ phonearena , sportkh