ភ្នំពេញ៖ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន LDI Enterprise Ltd បានសម្ពោធហាងនាឡិកា MIDO Boutique នៅក្នុងមជ្ឈមណ្ឌលនាឡិកាស្វ៊ីស ដោយមានការចូលរួមពីភ្ញៀវ កិត្តិយសជាច្រើន ព្រមទាំងតំណាងក្រុមហ៊ុននាឡិកា MIDO Boutique ផងដែរ។
ក្រុមហ៊ុន LDI Enterprise Ltd ជាក្រុមហ៊ុនមួយដែលបានធ្វើទំនាក់ទំនងសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល ម៉ាកនាឡិកាល្បីៗលើសកលលោក ដែលមានដាក់លក់ក្នុងមជ្ឈមណ្ឌលនាឡិកាស្វីសគឺ សុទ្ធ ១០០ ភាគរយតែម្តង។
គិតមកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន LDI Enterprise Ltd មានវត្តមានជាង ២២ឆ្នាំហើយក្នុងប្រទេសកម្ពុជា បន្ទាប់ពីការចាប់ផ្តើមអាជីវកម្មដំបូង កាលពីអំឡុងឆ្នាំ ១៩៩៣។ ជាងនេះទៅទៀត ក្រុមហ៊ុន LDI Enterprise Ltd ក៏ទទួលបានកាជឿទុកចិត្ត ចំពោះផលិតផល ដែលក្រុមហ៊ុនធ្វើចរាចរទំនិញ ជូនអតិថិជនក្នុងប្រទេសកម្ពុជាផងដែរ។
គួរជម្រាបថា ហាងនាឡិកាយីហោម៉ាក MIDO Boutique ត្រួវបានបង្កើតឡើងក្នុងប្រទេស Switzerland កាលពីឆ្នាំ ១៩១៨ ដោយលោក Georges Schaeren ហើយបច្ចុប្បន្នហាងនាឡិកានេះ មានទីតាំងការិយាល័យកណ្តាល ស្ថិតនៅក្នុងទីក្រុង Le Locle ប្រទេសស្វីស៕
ប្រភព៖ BusinessCambodia