Myolie Wu ជិតចូលរោងការ ក៏​បាន​អញ្ជើញ​​អតីត​​មិត្ត​​ប្រុស​ចូល​​រួម​​ផង​ដែរ​

08-December-2015 | ដោយ មួយឡា

តារាសម្ដែង​ជួរ​មុខ​ហុងកុង Myolie Wu ​បាន​ផ្ញើ​ធៀប​អញ្ជើញ​​ភ្ញៀវ​កិត្តិយស​​ជា​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ ក្នុង​សិល្បៈ​ឲ្យ​ចូល​រួម​ក្នុង​ថ្ងៃ​មង្គល​របស់​ខ្លួន។ ក្នុង​នោះ​នាង​ក៏​បាន​អញ្ជើញ​អតីត​មិត្ត​ប្រុស Bosco Wong ផង​ដែរ ហើយ​លោក​ក៏​បាន​ប្រាប់​ថា​នឹង​ចូល​រួម​ដូច​គ្នា។

បណ្ដាញ​ព័ត៌មាន ChinaPress បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​ហុងកុង Myolie Wu កំពុង​តែ​មមាញឹក​រៀបចំអាពាហ៍ពិពាហ៍​​របស់​ខ្លួន​ដែល​នឹង​ត្រូវ​​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ខាង​មុខ​នេះ។

ឆ្លើយ​តប​ក្នុង​បទ​សម្ភាសន៍​បវរកញ្ញា​លេខ​ពីរ​ហុងកុង​ឆ្នាំ ១៩៩៩ បាន​បង្ហើប​ថា អនាគត​ស្វាមី​របស់​ខ្លួន អ្នក​ជំនួញ Philip Lee គឺ​មិន​សូវ​ខ្វាយខ្វល់​ចំពោះ​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​រវាង​នាង​និង​អតីត​ មិត្ត​ប្រុស តារា​សម្ដែង​ជួរ​មុខ Bosco Wong នោះ​ទេ។ “គាត់​គិត​ថា Bosco Wong ចូល​រួម​មង្គល​ការ​របស់​ខ្ញុំ​ជា​រឿង​ធម្មតា”។ នាង​និយាយ។

នេះ​អាច​ចាត់​ទុក​បាន​ថា ជា​ការ​ឆ្លើយ​តប​ដ៏​ផ្អែម​ល្ហែម​របស់ Myolie ចំពោះ Bosco ព្រោះ​មុន​នេះ​បន្តិច​តារា​សម្ដែង​ប្រុស​នេះ​បាន​ប្រាប់​នៅ​ក្នុង​កម្មវិធី​ ជប់​លៀង​របស់​ប៉ុស្តិ៍ TVB ថា អតីត​មិត្ត​ស្រី​គួរ​តែ​អញ្ជើញ​ខ្លួន​ឲ្យ​ចូល​រួម​ក្នុង​ថ្ងៃ​មង្គល​នេះ។

Myolie Wu និង Bosco Wong ស្រលាញ់​គ្នា​បាន​រយៈ​ពេល ៨ ឆ្នាំ ក្រោយ​ពេល​សហការ​គ្នា​ក្នុង​រឿង​ភាគ “Wars of In-laws”។ អ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​ក្នុង​ឆ្នាំ ២០១២។ នៅ​ពេល​នោះ អ្នក​គាំទ្រ​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រេះឆា​នេះ​គឺ​ដោយ​សារ​តែ Bosco សាវា​ខ្លាំង​ពេក។ នៅ​ពេល​នោះ Myolie បាន​យំ​យ៉ាង​ខ្លាំង​​ពេល​ឆ្លើយ​តប​ជាមួយ​អ្នក​កាសែត​ក្នុង​បទ​សម្ភាសន៍៕

ប្រភព៖ zing , sabay

 

ចំនួនអ្នកទស្សនា

    20494417

  • ថ្ងៃនេះ2131
  • ម្សិលមិញ12561
  • សប្តាហ៍នេះ30081
  • ខែនេះ51961
  • ឆ្នាំនេះ51961
  • សរុប20494417