ជ័យលាភី​ Miss Tourism ២០១៥ ​បាន​ទៅ​លើ​កូន​ខ្មែរ​កាត់​បារាំង

09-December-2015 | ដោយ មួយឡា

ក្រោយ​ឆ្លងកាត់​ការ​ជម្រុះ​អស់​ជាច្រើន​វគ្គ​មក​ហើយ​នោះ​កម្មវិធី Miss Tourism  ឥឡូវ​បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​ហើយ គឺ​កញ្ញា ហង្ស ម៉ានីតា ដែល​ជា​កូន​ខ្មែរ​កាត់​បារាំង។

ម្ចាស់​ជ័យលាភី Miss Tourism  ជំនាន់​ទី៣​​នេះ​មាន​អាយុ ១៨ ឆ្នាំ ដែល​រូប​សម្រស់​ស្រស់​ស្អាត​ប្លែក​បែប​កូន​កាត់​អឺរ៉ុប។ ម៉ានីតា មាន​ម្ដាយ​គឺជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​បារាំង។ ​ពេល​បាន​គ្រង​ម្កុដ​នេះ​ហើយ នាង​ត្រូវក្លាយ​ជា​​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត  Miss Tourism  អន្តរជាតិ​ រៀប​ចំ​នៅ​ប្រទេស​វៀតណាម​អំឡុង​​ខែ​មេសា​ ឆ្នាំ ២០១៦ ខាង​មុខ។

ក្នុងការ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន នៅ​សណ្ឋាគារ​សុខា និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តំណាង​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថែម​ទៀត​ផង៕

 

12301530_523333694515508_7251485664683403218_n

 

12360344_523334311182113_4590274922319978004_n

 

12308557_523333961182148_2424761521909746261_n

12341601_523334017848809_296255865345120593_n

 

12360050_523334261182118_2088401894862986799_n

 

12301590_523333921182152_1048203263831304131_n

 

12072726_523333984515479_6405053103925398826_n

 

 

12313977_523333864515491_1900764714330695780_n

 

12360191_523334141182130_5178732680317922626_n

ប្រភព៖ Miss Tourism International Cambodia , sabay

 

ចំនួនអ្នកទស្សនា

    20495987

  • ថ្ងៃនេះ3701
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31651
  • ខែនេះ53531
  • ឆ្នាំនេះ53531
  • សរុប20495987