សុគន្ធ នីសា វិល​រក​ទ្រនំ​ចាស់​វិញ ព្រោះ​អ្វី​?

09-December-2015 | ដោយ ពល រាជសី

​ភ្នំពេញ​៖ បន្ទាប់ពី ពេជ្រ សោភា ប្រកាស​ចាកចេញ​ពី​ហង្ស​មាស​នោះ ថ្មីៗ​នេះ​ក៏មាន​ដំណឹង​ទម្លាយ​ចេញពី​មាត់​អតីត​គូស្នេហ៍​តារាចម្រៀង សុគន្ធ នីសា ក៏ដូចជា​មហាជន​ថា តារា​ស្រី​រូបនេះ​ក៏​គ្រោង​វិល​ទៅរក​ទ្រនំ​ចាស់​នៅ​ហង្ស​មាស​វិញ​។​

​យ៉ាងណា​ដំណឹង​នេះ​មិន​ត្រូវបាន​អ្នកគ្រប់គ្រង​នៅ​ផលិតកម្ម​ថោ​ន​ជា​ទ្រនំ បច្ចុប្បន្ន​របស់ សុគន្ធ នីសា បដិសេធ ឬ​ទទួលស្គាល់​ទេ ខណៈ​នាង​មិនទាន់​បានដាក់​លិខិត​លាឈប់​នៅឡើយ​។​

​នេះ​ជាស​ម្តី​អះអាង​របស់លោក មាស សុខ​រតនៈ ដែលជា​អ្នកគ្រប់គ្រង​របស់​ផលិតកម្ម​ថោ​ន «​ផលិតកម្ម​ថោ​ន មិនទាន់​បានទទួល​ពាក្យ ឬ​លិខិត​សុំ​លាឈប់​របស់ កញ្ញា សុគន្ធ នីសា នៅឡើយ​ទេ​មកទល់នឹង​ពេលនេះ​។ ម្យ៉ាងទៀត​ថ្មីៗ​នេះ​ខាង ថោ​ន ក៏​ទើបតែនឹង​ចេញ​អាល់​ប៊ុ​ម VCD Vol ៨៤ ឲ្យ​នាង​តែម្នាក់ឯង​ដែរ​។ តែ​ប្រសិនបើ សុគន្ធ នីសា មានបំណង​ចង់​ចេញពី​ថោ​ន​មែន​នោះ នាង​មាន​សិទ្ធិ​សម្រេច​ព្រោះ​នាង​មិនបាន​ជាប់​កុងត្រា​នឹង​ថោ​ន​ទេ ព្រោះ​ការ​ចូលមក​ច្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន​នោះ គឺ​នាង​ក្នុងនាម​ជា​តារាចម្រៀង​មិន​ធ្វើ​កុងត្រា​ឡើយ​»​។​

​ប្រភព​ក្រៅផ្លូវការ​នេះ បាន​លើកឡើងថា សុគន្ធ នីសា នឹង​វិល​ចូល​វិញ ព្រោះថា​កាល​ពេល​ចាក​ចេញពី​ហង្ស​មាស​របស់​នាង​ក៏​មិនមាន​បញ្ហា​វិវាទ​អ្វី​ជាមួយ​ហង្ស​មាស​ដែរ គឺ​ពេលនោះ​គ្រាន់តែ​នាង​ចង់​បែក​ពី​លោក សុខ ជំនោរ ប៉ុណ្ណោះ ព្រោះ​មិន​ចង់​នៅ​ធ្វើការ​ឃើញ​មុខ​គ្នា ហើយ​ពេលនេះ​លោក សុខ ជំនោរ ក៏បាន​ចេញពី​ហង្ស​មាស​ដែរ ដូច្នេះ​នាង​ក៏​ចង់​វិល​មករក​ទ្រនំ​ចាស់​វិញ​។​

​ព័ត៌មាន​ខាងលើនេះ​យើង​មិន​ទទួលបាន​ការឆ្លើយតប​ពី សុគន្ធ នីសា ទេ ព្រោះ​លេខ​ទូរស័ព្ទ​ដែល​នាង​ធ្លាប់ប្រើ​មិនអាច​ទាក់ទង​បាន​។​

​រឿងរ៉ាវ​ដ៏​ក្ដៅគគុក​នៅក្នុង​ពិភព​សិល្បៈ បានកើត​ឡើងជា​បន្ដបន្ទាប់ និង​កំពុងតែ​ធ្វើ​ឲ្យ​មហាជន​និយាយ​ដេញដោល​គ្នា ដោយ​អ្នកគាំទ្រ​ខ្លះ​កំពុងតែ​ជ្រួលច្របល់ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ដំណើរ​វិវត្តន៍​យ៉ាងណា​សម្រាប់​កញ្ញា សុគន្ធ នីសា វិល​ចូល​ផលិតកម្ម​ហង្ស​មាស និង​ការចាកចេញ​ពី​ហង្ស​មាស​របស់​អ្នកនាង ពេជ្រ សោភា នោះ​។​

​មាន​ប្រភព​មួយ​បាន​ទម្លាយ​មក​ថា តារាចម្រៀង​ប្ដូរ​ទ្រនំ​ថ្មី​ចូល​ចាស់​វិញ កញ្ញា សុគន្ធ នីសា កំពុងតែ​ត្រៀមខ្លួន​ត្រឡប់ មក​ជម្រក​ចាស់​វិញ គឺ​ផលិតកម្ម​ហង្ស​មាស ជា​ថ្នូរ​នឹង​តំណែង​ថ្មី​គឺ​ធ្វើជា​គណៈកម្មការ​កម្មវិធី «X FACTOR» ដែល​ទូរទស្សន៍​ហង្ស​មាស​កំពុងតែ​ត្រៀម​ផលិត​នោះ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើនេះ អតីត​គូស្នេហ៍​របស់​នាង​លោក សុខ ជំនោរ បានចេញ​មុខ​ទទួលស្គាល់​តាមរយៈ​សំឡេង​នៅក្នុង​Youtube ថា​៖ «​ខ្ញុំ​ហ៊ាន​ថា ៩០ ភាគរយ ដែល​គាត់​ត្រឡប់​រក​ទ្រនំ​ចាស់ ហើយ​ការដឹង​នេះ​គឺ​ខ្ញុំ ដឹង​ពី​ម្ចាស់​សាមីខ្លួន នីសា ផ្ទាល់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខាង​ហង្ស​មាស​បាន​ចែចូវ​គាត់ តែ​ខ្ញុំ​មិនបាន​ដឹងថា នីសា គាត់​គិត​បែបណា​នោះទេ ហើយ​ខ្ញុំ​សុំ​ច្រានចោល​នូវ​ការ​ដែលថា នីសា វិល​ចូល​ផលិតកម្ម​ចាស់​នេះ មិនមែន ដោយសារ មូល ហេតុ​មានការ​ផ្លាស់ប្តូរ ឬក៏​ដោយសារ​ខ្ញុំ​ឈប់​ពី​ហង្ស​មាស ទើប នីសា ចូល​ទេ​។ តាមពិតទៅ​ខ្ញុំ​ក៏បាន​ឈប់​ពី​ហង្ស​មាស​យូរហើយ ប្រមាណ​ជិត ៥ ខែ​ទៅហើយ ខណៈ​រឿង​ដែល នីសា វិល​រក​ទ្រនំ​ចាស់​នេះ​គឺ​ទើបតែ​លេច​នាពេល​ថ្មីៗ​នេះ​»៕​

 

ចំនួនអ្នកទស្សនា

    20497957

  • ថ្ងៃនេះ5671
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33621
  • ខែនេះ55501
  • ឆ្នាំនេះ55501
  • សរុប20497957