វិភាគសម្រស់​តារា​ស្រី​ជួរ​មុខ​ថៃ ​និង​​កូរ៉េ​​ដែល​​មាន​​អាយុ​​ស្មើ​គ្នា​

14-December-2015 | ដោយ មួយឡា

តើ​ប្រិយមិត្ត​មាន​ដឹង​ដែរ​ឬ​ទេ​ថា​តារា​ស្រី​ជួរ​មុខ​ណា​ខ្លះ​របស់​វិស័យ​សិល្បៈ​កូរ៉េ​និង​ថៃ​ដែល​កើត​ក្នុង​ឆ្នាំ​តែ​មួយ?

រង្វង់​សិល្បៈ​កូរ៉េ ​និង​ថៃ ​គឺ​មិន​ខ្វះ​ទេ​នូវ​តារា​ដែល​មាន​អាយុ​ស្របាល​គ្នា ប៉ុន្តែ​ដោយ​សារ​តែ​ការ​តុបតែង​ខ្លួន​ក៏​ដូច​ស្ទីល​សំលៀក​បំពាក់​ខុស​គ្នា​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ជឿ​ថា​ពួក​គេ​កើត​ក្នុង​ឆ្នាំ​តែ​មួយ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ស្រី​កូរ៉េ​និង​ថៃ​ដែល​បាន​ឆក់​យក​បេះ​ដូង​របស់​ ទស្សនិកជន​ទាំង​ឡាយ។

Aum Pachapara – Ha Ji Won (១៩៧៨)

 

151209-star-aumpatcharapa-2014-1-1449582397526

 

Aum Pacharapa គឺ​ជា​តារាសម្ដែង​និង​បង្ហាញ​ម៉ូដ​ដ៏​ល្បី​ឈ្មោះ​រប​ស់​ប្រទេស​ថៃ។ ជា​រៀង​រាល់​ឆ្នាំនាង​តែង​តែ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ថា​ជាតារា​ដែលមាន​ ឥទ្ធិពល​ជាងគេ​ជានិច្ច។

 

ha-ji-won-allure

 

មាន​អយុ ៣៧ ឆ្នាំ​ដូច​នឹង Aum ដែរ​គឺ​តារា​សម្ដែង​កូរ៉េ Ha Ji Won។ នាង​មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​នោះ​ទេ ហើយ​ថែម​ទាំង​ជា​អ្នក​ជំនួញ​ដ៏ជោគ​ជ័យ​ម្នាក់​ទៀត​ផង។

Chompoo Araya, Rita Sririta – Jeon Ji Hyun, Song Hye Kyo(១៩៨១)

photo-2-1449586545551

 

Chompoo Araya គឺ​ជា​សម្ដែង​ដែល​គេ​ដាក់​ងារ​ឲ្យ​ថា​ជា​តារា​ដែល​មិន​ចេះ​ចាស់។ នាង​គឺ​ជា​កូន​កាត់​បីសាសន៍​គឺ ឡាវ​ ថៃ​និង អង់គ្លេស

 

photo-1-1449586545549

 

Rita Sririta គឺ​ជា​តារាស្រី​ដែល​មាន​កំពស់​ខ្ពស់​ស្រឡះ​រហូត​ដល់ ១.៧៣ ម ហើយ​ជាកូន​កាត់​រវាងថៃ​និង​ដាណឺម៉ាក។

 

H11

 

Jeon Ji Hyun គឺ​ជា​តារា​ជើង​ចាស់​របស់​កូរ៉េ​និង​ត្រូវ​គេ​ស្គាល់​មុខ​ច្រើន​ក្រោយ​ពេល​ លលេង​រឿង “My Love From The Star”។ តារា​វ័យ ៣៤ ឆ្នាំ​រូប​នេះ​កំពុង​តែ​ពពោះ​កូន​ដំបូង​របស់​ខ្លួន។

 

photo-4-1449586545554

Song hye Kyo និង Jeon Ji Hyun មាន​អាយុ​ដំណើរ​គ្នា​តែ​ដោយសារ​តែ​មាន​រាង​តូច​ស្ដើង​ទើប​ធ្វើ​ឲ្យ​តារា​ សម្ដែង​នេះ​មើល​ទៅ​ក្មេង​ជាង​វ័យ។

Aom Sucharat Manaying – Lee Yeon Hee (១៩៨៨)

151209-star-aomsucharatmanaying1-1449582498392

 

Aom Sucharat Manaying  កើត​ឆ្នាំ ១៩៨៨ ហើយ​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​ក្រោយ​ពេល​លេង​រឿង “Full House” របស់​ថៃ។ តារា​សម្ដែង​នេះ​តែ​ងតែ​ដើរ​តួ​ជា​និស្សិត​ឬ​ក៏​សិស្ស​សាលា​ក្នុង​រឿង​របស់​ ខ្លួន ដែល​ជា​ហេតុ​ធ្វើគេ​មិន​ជឿ​ថា​នាង​មាន​អាយុ ២៧ ឆ្នាំ​។

 

151209-star-leeyeonhee3-1449584377510

 

Lee Yeon Hee គឺ​ជា​តារា​ស្រី​តិចតួច​ដែល​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​របស់​កូរ៉េ។ នាង​តែង​តែ​ឈរ​លំដាប់​ខ្ពស់​រាល់​ពេល​មាន​​ការ​បោះ​ឆ្នោត​រើស​តារា​ដែល​មាន​ សម្រស់​ស្អាត​ជាង​គេ​ក្នុង​តំបន់​អាស៊ី៕

ប្រភព៖kenh14 , sabay

 

ចំនួនអ្នកទស្សនា

    20492917

  • ថ្ងៃនេះ631
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28581
  • ខែនេះ50461
  • ឆ្នាំនេះ50461
  • សរុប20492917