ជាមួយនឹងបុណ្យណូអែលដែលឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Samsung បានរិះរកនូវវិធីថ្មីមួយដែលពោរពេញដោយភាពច្នៃប្រឌិតមួយ ដើម្បីធ្វើការផ្សព្វផ្សាយ Tablet Galaxy Tab S2។
ក្នុងកម្មវិធី ផ្សព្វផ្សាយនេះក្រុមហ៊ុន Samsung បានបង្ហាញអំពីព្យាណូដំបូងគេក្នុងពិភពលោកដែលផ្គុំឡើងពី Tablet សុទ្ធ។ ព្យាណូដ៏ពិសេសនេះផ្គុំឡើងពី Galaxy Tab S2 ចំនួន១០០គ្រឿង ហើយវាត្រូវបានបង្ហាញដោយកញ្ញា Myleene Klass តារាចម្រៀង, តារាសម្ដែង និងជាតារាម៉ូដែលនៃប្រទេសអង់គ្លេស។
គួរបញ្ជាក់ដែរថា Galaxy Tab S2 គឺជា Tablet ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Samsung ដោយមានជាពីរប្រភេទផ្សេងគ្នាគឺ មួយអេក្រង់៨អ៊ីញ និងមួយទៀតអេក្រង់៩,៧អ៊ីញ។ Tablet ទាំងពីរប្រភេទនេះមានបំពាក់នូវ processor Exynos 5433, RAM ទំហំ៣GB និងមានអង្គចងចាំទំហំ ៣២GB និង ៦៤GB ដែលអាចធ្វើការបន្ថែមពីខាងក្រៅបាន៕
ប្រភព៖ TechWorm , sabay