ឆ្លងកាត់ ជាច្រើនសប្ដាហ៍ ទីបំផុត បេក្ខជន Jordan Smith ដែលជាកូនក្រុមរបស់ Adam បានក្លាយជាម្ចាស់ពានរង្វាន់ The Voice U.S រដូវកាលទី៩ ដែលផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ NBC កាលពីម្សិលមិញ។
Jordan គឺជាកូនក្រុមទី៣ហើយ ដែល Adam ជួយឲ្យឈ្នះពាន The Voice។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះតម្រូវឲ្យបេក្ខជន៤នាក់ចុងក្រោយច្រៀងចម្រៀង ៣បទ ដោយមានទាំងចម្រៀងទោល, ច្រៀងរួមជាមួយគ្រូបង្វឹកនិងចម្រៀងបទគ្រិស្តមាស។
Jordan Smith បានលើកយក៣បទមកចម្រៀងរួមមាន៖ “Climb Ev’ry Mountain” , “God Only Knows” និង “Mary Did You Know” ។
ក្នុងវគ្គ Blind Auditions ម្ចាស់ជយលាភីរូបនេះបានលើកយកបទ “Chandelier” របស់តារាចម្រៀង Sia មកច្រៀងធ្វើឲ្យគ្រូបង្វឹកទាំង៤បែរកៅអីរកគេ។ ប៉ុន្តែចុងក្រោយ Smith បានជ្រើសរើស Adam ជាគ្រូបង្វឹក។ នៅវគ្គ battle round គេបានលើយកបទ “Like I Can” របស់ Sam Smith មកច្រៀង និងវគ្គ knockouts ច្រៀងបទ “Set Fire to The Rain” របស់ Adele។
ជាមួយនឹងជ័យជម្នះនេះ Smith ទទួលបានប្រាក់រង្វាន់ ១០ម៉ឺនដុល្លារនិងចុះកិច្ចសន្យាក្លាយជាតារាចម្រៀងក្នុងផលិតកម្ម Republic Records ៕
ប្រភព៖ ew , sabay