ក្នុងនាមជាមេដឹកនាំ​ល្អ ត្រូវ​ប្រកាន់​គោលការណ៍៣យ៉ាង

16-December-2015 | ដោយ មួយឡា

ប្រសិនបើ​អ្នក​ជា​មេដឹកនាំ នៅក្នុង​ក្រុមហ៊ុន ឬ​អង្គភាព​ណាមួយ វា​មិនមែន​ជា​ការងាយស្រួល​នោះទេ​។ បើ​អ្នក​ដឹកនាំ​មិនបាន​ល្អ គេ​នឹង​រើ​បម្រាស់ ឬ​មិន​ពេញចិត្ត ធ្វើការ​ជាមួយ​អ្នក​ឡើយ ទោះបីជា​អ្នក​ផ្តល់​អត្ថប្រយោជន៍ ដល់​គេ​ច្រើន​យ៉ាងណាក្តី​។ ដូច្នេះ អ្នក​ត្រូវ​ឆ្លាត​វៃ និង​ដោះស្រាយ​បញ្ហា​នានា ដែល​អ្នក​កំពុង​ជួបប្រទះ និង​ខិតខំ​រៀន​បន្ថែម ដើម្បី​ក្លាយជា​មេដឹកនាំ​ដ៏​ល្អ​ម្នាក់​។​

និយាយ​អ្វី ដែល​ត្រូវ​និយាយ
​មានន័យ​ថា ការនិយាយស្តី​ច្រើន​ឥតប្រយោជន៍ ឬ​មិន​បានការ នឹង​ធ្វើឲ្យ​ទឹកមាត់​អ្នក​សាប និយាយ​អ្វី ក៏​គេ​មិន​ខ្លាច​ដែរ​។ ប្រសិនបើ​អ្នក​សន្យាថា ធ្វើ​អ្វីមួយ​នោះ អ្នក​ត្រូវ​ធ្វើ​វា​ឲ្យបាន បើ​ធ្វើ​មិនបាន កុំ​និយាយ​ឲ្យ​បុគ្គលិក ឬ​កូនចៅ​លឺ​អី​​។​

ផ្តល់​ជម្រើស​ដល់​កូនចៅ​
​អ្នក​ត្រូវ​ចេះ​បត់បែន និង​ស្វែងយល់​ពី​តម្រូវការ​របស់​កូនចៅ​។ បើ​ធ្វើ​បាន អ្នក​នឹង​ក្លាយជា​អ្នក​ដឹកនាំ​ល្អ និង​គួរឲ្យ​គោរព​។ រូបមន្ត​មួយ​គឺ “​ខិតខំ​ប្រឹងប្រែង​ធ្វើការ ឬ​កសាង​ស្នាដៃ ដើម្បី​លាង​កំហុស ឬ​ក៏​សុខចិត្ត​ចាកចេញ​?” ប្រាកដ​ណាស់ កូនចៅ​អ្នក នឹង​ជ្រើស​យក​ចំណុច​ទី ១ ឬ​ទី ២ ហើយ គឺ​មិន​ព្រម​ដើរចេញ​នោះទេ​។ ពេល​នោះ​ហើយ ដែល​ប្រសិទ្ធភាព​ការងារ នឹង​រីក​លូតលាស់​។​

កុំ​ខ្សែ​និយម​
​កុំ​យក​បងប្អូន​ឯងធ្វើ​ធំ ដោយ​មិន​បាន​សិក្សា​ឲ្យបាន​ដិតដល់ ឬ​គេ​នោះ​គ្មាន​សមត្ថភាព​។ ការលើកដាក់​បងប្អូន​ខ្លួនឯង នឹង​ធ្វើឲ្យ​កូនចៅ​អ្នកបា​ក់​ទឹកចិត្ត ព្រោះ​គេ​នឹង​គិតថា ទោះ​បី​ធ្វើ​ល្អ​យ៉ាង​ណា ក៏​មិន​ឈ្នះ​បងប្អូន​អ្នក​ដែរ​៕

ប្រភព៖ health

 

ចំនួនអ្នកទស្សនា

    20495737

  • ថ្ងៃនេះ3451
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31401
  • ខែនេះ53281
  • ឆ្នាំនេះ53281
  • សរុប20495737