ឆ្នាំ២០១៥ គឺជាឆ្នាំដ៏មមាញឹកបំផុតសម្រាប់បេះដូងតារាចម្រៀងស្រីវ័យក្មេង Selena Gomez ព្រោះមិនត្រឹមតែម្ដងនោះទេដែលនាងត្រលប់ទៅត្រូវរ៉ូវគ្នាជាមួយអតីត សង្សារ Justin Bieber ប៉ុន្តែនាងក៏បានព្យាយាមបំភ្លេចនិងកសាងស្នេហាថ្មីជាមួយនឹងតារា ល្បីៗជាច្រើនផងដែរ។
តារាចម្រៀងវ័យ២៣ឆ្នាំ អាចនឹងផ្សារភ្ជាប់ស្នេហាដំបូងរបស់នាង គឺJustin Bieber តែតារាចម្រៀងវ័យ២១ឆ្នាំក៏មិនមែនជាបុរសតែម្នាក់សម្រាប់នាង តទៅទៀតដែរ ព្រោះក្នុងរយៈពេលតែមួយឆ្នាំគឺឆ្នាំ២០១៥នេះ Selena បានបង្កើតទំនាក់ទំនងផ្អែមល្ហែមជាមួយបុរសល្បីក្នុងរង្វង់សិល្បៈជា ច្រើន ហើយសុទ្ធតែមានរូបភាពអាចយកមកបញ្ជាក់អះអាងឬជាភស្ដុតាងបាន។
ចំពោះស្នេហារវាង Selena និង Justin មិនមែនជារឿងអាថ៌កំបាំងនោះទេ តែគ្រាន់តែផ្ដើមឆ្នាំ២០១៥ ភ្លាមក៏មានបុរសជាច្រើនទៀតដែរដែលបានដើរចូលមកក្នុងជីវិតរបស់ នាងដូចជា Nick Jonas, Orlando Bloom និង Zedd តែទំនាក់ទំនងនោះបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។តែរឿងដែលគួរឱ្យ ចាប់អារម្មណ៍គឺ នៅពេល Selena ជាមួយ Orlando ដើរលេងនិងញ៉ាំអាហារជាមួយគ្នា ក៏មានលេចឮព័ត៌មានថា Justin ក៏មានស្នេហាជាមួយអតីតប្រពន្ធ Orlando នាង Miranda Kerr ដូចគ្នា។
នៅមិនអស់ប៉ុណ្ណេះទេព្រោះ Selena នៅមានបុរសសង្ហាជាច្រើនទៀតដែលបានចូលខ្លួនមកព្យាបាលរបួសបេះដូង នាងផងដែរដូចជា Tom Wilson, Chris Evans និង Zayn Malik ជាដើមទៀត។ ប៉ុន្តែនៅមិនទាន់អស់ត្រឹមប៉ុណ្ណឹងទេ ព្រោះមានអ្នកគាំទ្រជាច្រើនបានជម្រុញឱ្យនាងសេពគប់ជាមួយកូនប្រុស តារាបាល់ទាត់ល្បីល្បាញ Devid Beckham គឺ Brooklyn Beckham បន្ទាប់ពីបុរសវ័យជំទង់រូបនេះបានបង្ហើបឱ្យដឹងថាគេឈ្លក់វង្វេង នឹង Selena។
ទោះជាមានព័ត៌មានស្នេហាជាមួយបុរសជាច្រើនក្ដីប៉ុន្តែបច្ចុប្បន្ន នេះ Selena កំពុងតែមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយ Nial ក្រោយពីអ្នកទាំងពីរមានឱកាសបានសម្ដែងបទចម្រៀង “Carpool Karaoke” ជាមួយគ្នា។ ប៉ុន្តែឆ្នាំ២០១៥ នៅមិនទាន់ដាច់ ក្នុងរវាងប៉ុន្មានថ្ងៃនេះ Selena អាចនឹងមានស្នេហាថ្មីណាមួយទៀតក៏អាចថាបាន អ្នកណាទៅដឹង ?
ប្រភព៖ hollywoodlife.com , bizkhmer