ប្រទេសចិនកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធ អនាម័យសាធារណៈរបស់ខ្លួន ហើយពួកគេក៏បានធ្វើឲ្យបង្គន់សាធារណៈមាន ភាពទំនើបជាមួយនឹងការបំពាក់នូវអេក្រង់ LCD ក៏ដូចជាបច្ចេកវិទ្យា Wi-Fi ទៀតផង។
មូលហេតុដែលពួកគេធ្វើកំណែទម្រង់ប្រព័ន្ធអនាម័យសាធារណៈនេះ ព្រោះប្រជាជនចិនទូទៅមិនចង់នៅយូរក្នុងបន្ទប់ទឹកសាធារណៈដោយសារ នៅទីនោះគ្មានអនាម័យ។ ដូចនេះហើយអាជ្ញាធរចិនបានកែប្រែឲ្យបន្ទប់ទឹកសាធារណៈមានអនាម័យខ្ពស់ និងមានបំពាក់នូវអេក្រង់ LCD Touch screen ដែលមានភ្ជាប់ Internet អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការបញ្ជាទិញទំនិញតាម Internet ដែលនេះបានជួយឲ្យប្រជាជនចំណេញពេលវេលាផងដែរ។
បើយោងតាមកាសែត New York Times ប្រទេសចិននឹងកែប្រែបន្ទប់ទឹកសាធារណៈចំនួន ៥៧០០០កន្លែង ឲ្យមានបំពាក់ជាមួយឧបករណ៍បច្ចេកវិទ្យាទាំងនោះ។ អ្នកនាំពាក្យរបស់ក្រុមវិស្វករផ្នែកអនាម័យបរិស្ថានទីក្រុងប៉េកាំង បានប្រាប់ឲ្យដឹងថា ពួកគេសង្ឃឹមថា បន្ទប់ទឹកសាធារណៈថ្មីអាចនឹងក្លាយទៅជា “កន្លែងទីប្រាំដែលប្រជាជននឹកឃើញដល់ បន្ទាប់ពីក្រុមគ្រួសារ, កន្លែងធ្វើការ, កន្លែងកម្សាន្ត និងហាងអ៊ីនធឺណេត”៕
ប្រភព៖ dailymail , sabay