ក្រុម ចម្រៀងអង់គ្លេស One Direction បានឈរលេខ១លើតារាចម្រៀងប៉ុប Taylor Swift ជាតារាអាយុក្រោម៣០ដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០១៥នេះ។ តាមការប្រកាសរបស់ទស្សនាវដ្ដី Forbes។
ទស្សនាវដ្ដី ពាណិជ្ជកម្មអាមេរិកមួយនេះបានបង្ហាញថា ក្រុម One Direction ស្ថិតនៅចំណាត់ថ្នាក់លើគេ ដោយបានយកឈ្នះ Taylor Swift, Lady Gaga, Ed Sheeranនិង Jennifer Lawrence ក្នុងនាមជាតារាអាយុក្រោម៣០ដែលរកចំណូលបានច្រើនជាងគេក្នុង ឆ្នាំ២០១៥។
ក្រុមចម្រៀងបុរសសមាជិក៤នាក់នេះអាចបង្កើនប្រាក់ចំណូលបាន១៣០ លានដុល្លារ ដោយប្រាក់ចំណូលទាំងនោះបានមកពីការប្រគំតន្ត្រី ការផ្សាយផលិតផលនិងលក់អាល់ប៊ុមចម្រៀង “Made in the A.M”។ ចំណែកឯ Taylor Swift ឈរនៅលេខ២ ដោយអាចរកចំណូលបាន៨០លានដុល្លារ ហើយប្រាក់ទាំងបានពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “1989” និងលក់អាល់ប៊ុម “1989”។
ក្រៅពីបញ្ជីនេះ One Direction ក៏បានជាប់លេខ២ដែរជាតារាចម្រៀងរកចំណូលបានច្រើនជាងគេក្នុង ឆ្នាំ២០១៥ បន្ទាប់ពី Katy Perry ដែលរកប្រាក់បាន១៣៥លានដុល្លារ៕
ប្រភព៖ seventeen , sabay