តាមបច្ចេកទេស ពាក្យថា “ប្រពន្ធ” មានតួនាទីមួយគឺ “ធ្វើឲ្យប្តីសប្បាយចិត្ត” ហើយប្តីក៏មានតួនាទីដូចគ្នានេះផងដែរ។ ពេលគូស្វាមីមានក្តីសុខ និងមានសុភមង្គល ពួកគេនឹងពេញចិត្ត ហើយចេះថែរក្សាអាពាហ៍ពិពាហ៍របស់គេ ឲ្យបានគង់វង់យូរអង្វែង។
រឿងមួយដែលពិសេស ហើយស្ត្រីភាគច្រើនមិនបានគិតដល់នោះគឺ ពេលដែលប្តីទើបតែភ្ញាក់ពីគេង។ តើអ្នកគួរធ្វើដូចម្តេច ទើបអាចឆក់ចិត្តប្តីរបស់អ្នកបាន?
ទី១ ចាប់ផ្តើមដោយអាហារពេលព្រឹក ដែលគេចូលចិត្តញ៉ាំ
នំប៉័ង សាំងវ៉ិច ឬបាយ ជាមួយនឹងកាហ្វេមួយកែវ ពិតជាអាចធ្វើឲ្យគេ ញញឹមស្រស់ស្រាយ បិទមាត់មិនជិតឡើយ។ ចូរដាស់ស្វាមីរបស់អ្នក ហើយថើបគេមួយខ្សឺត មុននឹងប្រាប់ឲ្យទៅងូតទឹក ដើម្បីញ៉ាំអាហារ។
ទី២ ងូតទឹក រៀបចំខ្លួន និងស្លៀកពាក់ខ្លួនឯងឲ្យបានស្អាតសិន
មនុស្សប្រុសណា ក៏ស្រឡាញ់មនុស្សស្រីស្អាតបាតដែរ ដូច្នេះ ពិតណាស់ គេមិនចង់ភ្ញាក់បើកភ្នែកមក ឃើញយក្សនោះទេ។ ចាប់ផ្តើមថ្ងៃថ្មីទាំងអស់គ្នា ជាមួយក្លិនដ៏ក្រអូប របស់ទឹកអប់ ឬឡេដែលអ្នកបានប្រើ។
ទី៣ ថ្ងៃសម្រាកមែនទេ? សង្គ្រប់លើគេ កុំឲ្យគេរើររួច
ចូរសាកល្បងអ្វីដែលប្លែកៗ និងរំភើបជាមួយគ្នា ព្រោះពេលខ្លះ មនុស្សប្រុស ពិតជាចង់ភ្លក់រសជាតិថ្មី នៅលើគ្រែ ជាពិសេស គឺនៅពេលព្រឹកតែម្តង។
ទី៤ ពាក្យអស្ចារ្យទាំងបួនម៉ាត់ “អូនស្រឡាញ់បង”
ពាក្យនេះនឹងធ្វើឲ្យគេរំភើប ហើយគិតថា អ្នកជាជម្រើសត្រឹមត្រូវរបស់គេ។
ទី៥ រៀបចំខោអាវ និងស្បែកជើង
ការងារនេះ ពិតជាធ្វើឲ្យប្តីអ្នក ឈានជើងទៅចោលអ្នកបាននោះទេ៕
ប្រភព៖ health