​​អ្នក​ជំនួញ​ល្បីៗ​​ក្នុង​លោក ​ផ្ដល់ដំបូន្មាន​​​​អំពី​គន្លឹះ​ជោគជ័យ​ក្នុង​កិច្ចការ​រកស៊ី​

21-December-2015 | ដោយ មួយឡា

ប្រសិនបើ​អ្នក​ចង់​ក្លាយ​ជា​​ ​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់​ ​​គឺ​ត្រូវ​តែ​ព្យាយាម​រៀនសូត្រ​​ពី​គំនិត​ល្អៗ​ ​ពី​បុគ្គល​ជោគជ័យ​ក្នុង​លោក ​ដើម្បី​​ជួយ​​តម្រង់​ទិស​។

ខាងក្រោម​នេះ ជា​​ដំបូន្មាន​ល្អៗ ​ដែល​អ្នក​គួរ​តែ​ដឹង៖​

​១) ​ត្រូវ​ហ៊ាន​ប្រថុយ៖ ​រាល់​ការ​ធ្វើ​ជំនួញ​ទាំង​អស់​ ​គឺ​មិន​ងាយ​នឹង​ចេញ​លទ្ធផល​ធំដុំ​ឡើយ​ ​ប្រសិនបើ​យើង​មិន​ហ៊ាន​ធ្វើ​អ្វី​សោះ​។ ​លោក​ Jeff Bezos​ ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនAmazon ​បាន​​លើកឡើង​ថា៖ «​ខ្ញុំ​មិន​​សោកស្តាយ​ចំពោះ​ការ​បរាជ័យ​ឡើយ ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មាន​វិប្បដិសារី​ប្រសិន​បើ​មិន​បាន​ធ្វើ​អ្វី​សោះ​»។

 

ប្រភព៖ jewishbusinessnews.com

 

២) ​មាន​ទស្សនវិស័យ​ច្បាស់លាស់​​៖ ​លោក David Karp នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tumblr​បាន​បញ្ជាក់​ច្បាស់​ថា​៖ ​សហគ្រិន​ម្នាក់​ ​គឺ​ជា​មនុស្ស​ដែល​មាន​ទស្សនវិស័យ​ច្បាស់លាស់​ ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ​ហើយ​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើត​វា​ឲ្យ​ចេញ​ជា​រូបរាង​។ ​ដូច្នេះ​ហើយ​ ​ត្រូវ​មាន​ទស្សនវិស័យ​ច្បាស់​គ្រប់ពេល​ទាំង​អស់​»។

 

David-Karp1

 

៣) ​ចេញ​សកម្មភាព៖ ​​នៅ​លើ​ពិភពលោក​នេះ ​សម្បូរ​តែ​អ្នក​និយាយ​ ​ប៉ុន្តែ​មិនសូវ​មាន​អ្នក​ធ្វើ​នោះ​ទេ ​ដូច្នេះ​ហើយ​បាន​ជា​បុគ្គល​ជោគជ័យ​មាន​ចំនួន​តិចតួច​។ ​​ទាក់ទង​នឹង​ប្រធាន​បទ​នេះ​ ​លោក Walt Disney​អ្នក​ផលិត​គំនូរជីវចល​ដ៏​ល្បី​របស់​អាមេរិក​បាន​លើក​ឡើង​ថា​៖​«​វិធី ​តែ​មួយ​គត់​ ​ដើម្បី​អាច​​ធ្វើ​អ្វី​មួយ​បាន​ ​គឺ​ទាល់​តែ​អ្នក​ឈប់​និយាយ​ ​ហើយ​ចាប់​ផ្តើម​ធ្វើ​វា​តែ​ម្តង​។ ​នេះ​ហើយ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​»។

 

ប្រភព៖ www.lettersofnote.com

 

៤) ​ដឹង​ច្បាស់​ពី​ជំនួញ​របស់​អ្នក​៖ លោក ​Tony ​Hsieh​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Zappos​ ​បាន​លើក​ឡើង​ថា​៖ ​​«កុំ​លេង​ល្បែង​ណា​ដែល​អ្នក​មិន​យល់​ ​ទោះបីជា​អ្នក​ឃើញ​ថា ​មនុស្ស​ជាច្រើន​កំពុង​កើប​លុយ​ក៏​ដោយ​»។ ​ក្នុង​ន័យ​នេះ​ ​លោក​ចង់​បញ្ជាក់​ថា ​ការ​យល់​ច្បាស់​អំពី​ប្រភេទ​ជំនួញ​របស់​អ្នក គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​៕

 

Tony-Hsieh1

ប្រភព៖ ​www.entrepreneur.com , bizkhmer

ចំនួនអ្នកទស្សនា

    19592407

  • ថ្ងៃនេះ101
  • ម្សិលមិញ3741
  • សប្តាហ៍នេះ8631
  • ខែនេះ28701
  • ឆ្នាំនេះ364961
  • សរុប19592407