នៅទីបំផុត ក្រុមហ៊ុន Ericsson បានប្រកាសថា ពេលនេះក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមដែលក្រុមហ៊ុន Ericsson នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Apple បន្តរប្រើប្រាស់នូវបច្ចេកវិទ្យាប៉ាតង់របស់ក្រុមហ៊ុន Ericsson ទៅលើផលិតផលស្មាតហ្វូន។ កាលពីខែកុម្ភៈ ក្រុមហ៊ុនEricsson បានប្តឹងផ្តល់រឿង Apple ល្មើសប៉ាតង់ជាង ៤១ ករណីទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅលើ iPhone និង iPad ។
កាលពីពេលនៅមានរឿងរ៉ាវឈ្លោះគ្នា ក្រុមហ៊ុន Apple មិនព្រមធ្វើការចុះហត្ថលេខាទៅលើការប្រើប្រាស់ License នេះបន្តទៀតនោះទេ ហើយបញ្ជាក់ថា ក្រុមហ៊ុន Ericsson ទារលើសថ្លៃតម្លៃប៉ាតង់។ តែទីបញ្ជាប់ Apple នៅតែយល់ព្រមជាមួយនឹង Ericsson រឿងបច្ចេកវិទ្យា IP និង LTE ដែលអាចរកចំណូលបាន ១,៥២ ពាន់លានដុល្លារអាមេរិច ដល់ ១,៦៤ ពាន់លានដុល្លារអាមេរិច។
តាមរយៈកុងត្រាថ្មីនេះ Apple យល់ព្រមក្នុងការចំណាយប្រាក់ចំណេញ ០,៥% ទៅដល់ក្រុមហ៊ុន Ericsson ពាក់ព័ន្ធទៅនឹងការលក់ iPhone និង iPad ។ រឿងរ៉ាវរបស់ក្រុមហ៊ុន Ericsson និង Apple ពេលនេះត្រូវបានបញ្ចប់ពិសេសនៅក្នុងកិច្ចព្រមព្រៀង Apple មានសិទ្ធិក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា 5G Networks ផងដែរ៕
ប្រភព៖ Reuters , sportkh