វិធីសាស្ត្រ ៩ យ៉ាង ដើម្បី​យកឈ្នះ​បេះដូង Crush របស់​អ្នក

24-December-2015 | ដោយ មួយឡា

​នៅពេលដែល​អ្នក​បាន​ជួបនឹង​នរណាម្នាក់ ដែល​អ្នកមាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​ម្នាក់​ដ៏​ពិសេស​ធ្វើ​ឲ្យ​អ្នក​លួច​ស្រលាញ់ (Crush) នោះ អ្នក​តែង​ចង់បាន​ម្នាក់​នោះ​ជា​គូស្នេហ៍​របស់​អ្នក​។ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់ គេ​ស្រលាញ់​អ្នក​វិញ តើ​អ្នក​គួរ​ធ្វើយ៉ាងណា​? ចង់ដឹង​ច្បាស់ សូម​មើល​វិធីសាស្ត្រ​៩​យ៉ាង​ខាងក្រោម​៖
 
១. កែប្រែ​ខ្លួន​អ្នក​ឲ្យ​ល្អ​បំផុត​៖ អ្នក​ត្រូវ​ធ្វើខ្លួន​ឲ្យ​សមរម្យ ដែល​អាចធ្វើ​ឲ្យ​គេ​លង់​ស្នេហ៍​បាន ដូចជា​ថែរក្សា​ខ្លួនប្រាណ​ឲ្យ​បានល្អ​, ធ្វើ​សកម្មភាព​អ្វី​ល្អៗ កុំ​នៅតែ​ក្នុង​បន្ទប់ មើល​តែ​ទូរទស្សន៍ ឬ​កុំព្យូទ័រ​..​។ ជាពិសេស​គឺត្រូវធ្វើ​ជាម​នុស្ស​ល្អ ដោយមាន​ទម្លាប់​ល្អៗ ធ្វើ​ឲ្យ​គេ​ចូលចិត្ត​។​
 
២. ត្រូវ​ប្រាកដថា គេ​ជាម​នុស្ស​ដ៏​ត្រឹមត្រូវ​៖ អ្នក​ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​ខ្លួនឯង​ថា បុរស​ម្នាក់ ឬ​នារី​ម្នាក់​ដែល​អ្នក​លួច​ស្រលាញ់​ចង់បាន​នោះ គឺជា​មនុស្ស​ដែល​អាច​រស់​នៅមាន​សេចក្ដីសុខ​ជាមួយគ្នា បានយូរ​អង្វែង ឬ​អត់​។​
 
៣. ព្យាយាម​ស្គាល់​គេ​ឲ្យ​បាន​ច្រើន​៖ អ្នក​ត្រូវតែ​ស្វែងយល់​ពី​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់​ឲ្យ​បាន​ច្រើន បំផុត និង​ត្រូវ​ដឹង​ពី​ក្ដីសង្ឃឹម និង​គោលបំណង​របស់គេ​ក្នុង​ជីវិត​ផងដែរ​។​
 
៤. ត្រូវ​ដឹង​ពី​ចំណូលចិត្ត និង​ភាព​ងប់ងុល​របស់គេ​៖ តើ​គាត់ ឬ​នាង​ពេញចិត្ត និង​មាន​ចំណង់​ចំណូលចិត្ត​លើ​អ្វី​ជាងគេ​? បើ​អ្នកដឹង​ច្បាស់ អ្នក​អាចធ្វើ​អ្វី​ទាក់ទង​នឹង​អ្វីដែល​គេ​ចូលចិត្ត នោះគេ​នឹងមាន​អារម្មណ៍ល្អៗ​។​
 
៥. ជួយ​លើកទឹកចិត្ត ពេល​គេ​ជួប​រឿង​មិនល្អ​៖ នៅពេល​រូបគេ មានរឿង​ពិបាក​ចិត្តខ្លាំង ហើយ​អ្នក​អាចជួយ​លើកទឹកចិត្ត ជួយ​ដោះស្រាយ​បញ្ហា គេ​នឹង​ចងចាំ​រូបអ្នក និង​មាន​អារម្មណ៍​ថា អ្នក​គឺជា​មនុស្ស​ម្នាក់​សំខាន់​សម្រាប់​គេ​។​
 
៦. ជួយ​គេ​នូវ​អ្វីដែល​គេ​ចង់​ធ្វើ​៖ ជួយ​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់ ឲ្យ​គេ​ធ្វើ​អ្វីៗ​ដែល​គេ​ស្រលាញ់ និង​ទុកពេល​ឲ្យ​គេ និង​មិនត្រូវ​ជំទាស់ ឬ​ចង់​ផ្លាស់ប្ដូរ​អ្វីដែល​គេ​ចង់​ធ្វើ​ឡើយ​។ អ្នក​ត្រូវតែ​ជួយ​លើកទឹកចិត្ត និង​ផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​គេ​ជានិច្ច​។​
 
៧. បង្ហាញ​ឲ្យ​គេ​ឃើញថា អ្នកជា​មនុស្ស​អស្ចារ្យ​៖ បង្ហាញ​ពី​ជំនាញ​អ្វីមួយ​ដែល​អ្នក​ស្រលាញ់ និង​ធ្វើ​បានល្អ​បំផុត​ឲ្យ​គាត់ ឬ​នាង​បាន​ឃើញថា អ្នកជា​មនុស្ស​ពូកែ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​។​
 
៨. ទុកពេល​វេលា​ខ្លះ​ដល់​គេ​៖ អ្នក​ត្រូវ​យល់ថា គាត់​ឬ​នាង ក៏ត្រូវ​ការ​ពេល​ផ្ទាល់ខ្លួន​ខ្លះ ដូច្នេះ​មិនត្រូវ​ព្យាយាម​ក្បែរ​គេ ឬ​ជួប​គេ​ញឹកញាប់​ពេក​ទេ​។ បើ​រូបគេ​យល់ថា រូបគេ​មាន​អារម្មណ៍ល្អ និង​មាន​រូបអ្នក​ជួយ​គាំទ្រ​គេ​ជានិច្ច នោះ​គាត់​ឬ​នាង អាច​នឹង​លង់​ស្នេហ៍​លើ​អ្នក​។​
 
៩. បង្កើត​ជំនឿ​ចិត្ត​រវាង​អ្នក​ទាំងពីរ​៖ ជំនឿ​ចិត្តជា​រឿង​សំខាន់បំផុត​មួយ ដើម្បី​យកឈ្នះ​បេះដូង ដែល​អ្នក​លួច​ស្រលាញ់​។ អ្នក​ត្រូវ​ជឿ​លើ​គេ ហើយ​ត្រូវធ្វើ​ទង្វើ​ដែល​ធ្វើ​ឲ្យ​គេ​ជឿជាក់​លើ​អ្នក​វិញ​។ ឧទាហរណ៍​៖ ពេល​គាត់​ឬ​នាង​ប្រាប់​រឿង​សំងាត់​អ្វី អ្នក​ត្រូវ​លាក់​មិនត្រូវ​និយាយប្រាប់​អ្នកផ្សេង ធ្វើ​ឲ្យ​រូបគេ​ខ្មាស​គេ​ឡើយ បើ​ពុំ​នោះទេ គេ​នឹង​អស់ជំនឿ​លើ​អ្នក​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20509307

  • ថ្ងៃនេះ1821
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44971
  • ខែនេះ66851
  • ឆ្នាំនេះ66851
  • សរុប20509307